(បរទេស)៖ យោងតាមសារព័ត៌មាន Fox News បានឱ្យដឹងថាតារាម៉ូដែល Kylie Jenner បានផ្តល់កំណើតដល់កូនទីពីររបស់នាងកាលពីសប្តាហ៍មុន ប៉ុន្តែមិនទាន់បានប្រកាសដំណឹងល្អនៅឡើយរហូតដល់ពេលនេះ ទើបរូបនេះបានបង្ហោះនៅលើបណ្តាញសង្គម។
ជាក់ស្តែង នៅលើ Instagram ជាផ្លូវការរបស់តារាស្រីរូបនេះ បានបង្ហោះរូបថតកូនស្រីរបស់នាង Stormi កាន់ដៃទារក ហើយដាក់ខ្លឹមសារថា «ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២២»។
ប្រភព បន្ត ថា Jenner សម្រាល បាន កូន ប្រុស ម្នាក់ ដោយ មិត្តភក្តិ អ្នករួមការងារ ក៏ដូចជាក្រុមគ្រួសារ និងអ្នកគាំទ្របានអបអរសាទរនាង ជាមួយនឹង មិត្តប្រុសរបស់នាង គឺតារារ៉េប Travis Scott ជាមួយនឹងដំណឹង គួរឲ្យសារទរមួយនេះ៕




មតិយោបល់