ព័ត៌មានជាតិ

មាន​ការ​ផ្សព្វផ្សាយកម្មវិធី​កំចាត់​មេរោគ​ក្លែង​ក្លាយ​លើ Android

ព័ត៌មាន​បាន​ពីកម្មវិធី​កំចាត់​មេរោគ Dr.Web ​ដ៏ល្បីរបស់​រុស្ស៉ី​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ការ​ក្លែង​បន្លំជាច្រើន​ដែល​ថា​ខ្លួន​ជាកម្មវិធី​កំចាត់​មេរោគ ដែល​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលាយទៅ​លើកម្មវិធីផ្សេងៗជាច្រើន។ រាល់​កម្មវិធី​ក្លែងក្លាយ​សុទ្ធ​តែតម្រូវ​ឲ្យ​លោក​អ្នក​បើក​ទ្វារសុវត្តិភាព​ [Unknown sources] ដែលជាកន្លែង​ហាម​ប្រាម​មិនឲ្យ​ដំឡើងកម្មវិធី​ផ្សេង ដើម្បីឲ្យ​មាន​សិទ្ធ​ធ្វើ​ការ​ចូល​វាយ​ប្រហា​ទៅលើ​ទូរស័ព្ទ Android។ ពេល​ដំឡើង​រួច​កម្មវិធីកំចាត់​មេរោគ​ក្លែងក្លាយ​នឹង​តម្រូវ​ឲ្យ​អ្នក​ប្រើ​ធ្វើ​ការ​ទិញ និង​បញ្ចូលលេខ​គណនី​កាត​ធានាគារ។

Fake-Android-Antiviruses-Served-via-Advertisements

លោក​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះកម្មវិធី​ទាំង​ឡាយ​ណា​ដែល​មិន​បាន​ដាក់​ក្នុង Play Store ដើម្បី​ជៀសវាង​មាន​បញ្ហា​កើត​ឡើង និង​ដក Unknown sources ដូច​ដែល​បាន​ឃើញ​នៅ​ខាង​ក្រោម។

មតិយោបល់