កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៣ មានប្រភពព័ត៌មានមួយបានចុះបង្ហាញឲ្យដឹងថា បទចម្រៀង PSY ក្រោមចំណងជើងថា Gentleman ដោយបានបំបែកកំណត់ត្រាថ្មីម្តងទៀតហើយ ពោលគឺបំបែកកំណត់ត្រាចាស់ ដែលបទ ខ្លួនទទួលបានជោគជ័យ ក្រោមចំណងជើងថា Gangnam Style។បទថ្មីក្រោមចំណងថា Gentleman នេះដែរ មានអ្នកចូលចុចបង្ហាញក្នុងមួយថ្ងៃ ច្រើនបំផុត ២២ លាន មានន័យថាបទនេះកំពុងជាប់កំណត់ត្រាថ្មីរបស់ គេហទំព័រ Youtube ដែលមានអ្នកចុចបង្ហាញច្រើនបំផុតក្នុងមួយថ្ងៃ។Google បញ្ជាក់ថា PSY បានកំណត់ត្រាជាថ្មីលើកទី ២ ប៉ុន្តែ ការចុចបង្ហាញចំពោះទិន្នន័យជាក់លាក់ ពិតប្រាកដគឺ ៣៨ លាន។
https://i1272.photobucket.com/albums/y389/domneng/psy-gentleman-650-330_zps2b3a7592.jpg
ប្រភពព័ត៌មានខាងលើ ដែលបានចុះបង្ហាញព័ត៌មានមួយនេះ បានទាក់ទងទៅកាន់ Google កាលពីថ្ងៃ ចន្ទ កន្លងទៅ បានស្វែងរកបញ្ជាក់ពីលទ្ធផល ប្រសិនបើវាបានបំបែកមែនពិតនោះ តែយើងក៏បានឃើញផងដែរថា មួយរយៈចុងក្រោយនេះ បទចម្រៀង របស់ Bieber ក៏មានអ្នកចុចបង្ហាញ ៨ លានដង ។ស្របពេលជាមួយនឹងគ្នានេះដែរ ក្រុមហ៊ុន Google ក៏បានបញ្ចូនដំណឹងមកវិញថា វាមិនទាន់មានទិន្នន័យច្បាស់លាស់នៅឡើយនោះទេ តែនឹងរៀបចំបង្ហាញទិន្នន័យនេះ នៅថ្ងៃណាមួយ។
ចាប់តាំងពីវិដេអូនេះបានផ្សាយនៅលើ Youtube កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៣ វេលាម៉ោង 4:59 ព្រឹក PST ដោយបានលទ្ធផលថា មានអ្នកចុចបង្ហាញ ១៨.៩ លាន ដង ក្នុងរយៈពេល ២៤ ម៉ោង។
ក្រុមហ៊ុន Google ក៏បានកំណត់សម្គាល់ ថា KONY នៅពេលនោះ ក៏បានបំបែកកំណត់ត្រា ច្រើនបំផុត ៣០ លានដង ក្នុងមួយថ្ងៃ។ប៉ុន្តែ មិនមែននៅក្នុង ២៤ ម៉ោង ដំបូងឡើយ។
បទ ចម្រៀង Gentleman ត្រូវបានគេដឹងថា យ៉ាងហោចណាស់ មានអ្នកចុចបង្ហាញ ១០០ លានដង ក្នុងរយៈពេល ៤ ថ្ងៃ ពាសពេញពិភពលោក។វិដេអូចម្រៀង ថ្មីរបស់ PSY នេះ បើធៀបនឹង Gangnam Style បទចម្រៀងចាស់ ២ ខែ ទើបអាចស្មើនឹង បទថ្មីមានរយៈពេល ៤ ថ្ងៃ។
មកទល់នឹងពេលនេះបទចម្រៀង Gentleman មានអ្នកចុចបង្ហាញជាង ២០០ លានដង នៅលើគេហទំព័រ Youtube ៕
ទស្សនាវីដេអូឃ្លិប Gentleman ដូចខាងក្រោម៖
មតិយោបល់