(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលបើកឲ្យមានការរៀបចំពិធីមង្គលការឡើងវិញ គេសង្កេតឃើញថា មានអ្នកសិល្បៈ និងមហាជនទូទៅ ចូលរោងការជាបន្តបន្ទាប់ ជាពិសសអ្នកមានគូស្នេហ៍។ យ៉ាងណាមិញ សម្រាប់ នាយ តាក់ស៉ី ក្រោយពីបានភ្ជាប់ស្នេហ៍ជាមួយដៃគូថ្មីគេសង្កេតឃើញថា លោក កាន់តែមានក្តីសុខហើយជីវភាពរស់នៅក៏មានភាពធូរធារជាងមុនដែរ ។ យ៉ាងណាមិញថ្មីៗនេះ នាយតាក់ស៊ី បានបង្ហើបថាត្រៀមរៀបចំពិធីពិសេសមួយនៅក្នុងថ្ងៃទី-១៩ ខាងមុខនេះតែសុំមិនទាន់ប្រាប់ថា ជាកម្មវិធីអ្វីឡើយទុកឱ្យបងប្អូនភ្ញាក់ផ្អើល ។
នាយ តាក់ស៊ី បានបង្ហាញអារម្មណ៍ជាចំហនៅលើកបណ្តាញសង្គមថា «ជិតដល់ថ្ងៃពិសេសហើយបងប្អូនខ្ញុំបាទសប្បាយចិត្តណាស់ថ្ងៃ ១៩.១២. ២០២១» នាយតាក់ស៊ី មិនបានប្រាប់ថាជាកម្មវិធីអ្វីឡើយដោយនិយាយថា លាក់ សិន ពេលនេះកំពុងរៀបចំហៅភ្ញៀវហើយ។កម្មវិធីនេះរៀបចំនៅផ្ទះរបស់នាយនៅហ្រ្គេនភ្នំពេញ ។ ក្នុងនោះក៏មានការលើកឡើងថា ប្រហែលជាកម្មវិធីរៀបការហើយព្រោះកន្លងមក នាយតាក់ស៊ី និង ដៃគូថ្មីមិនទាន់មានពិធីជាលក្ខណៈធំដុំនៅឡើយទេ បានត្រឹមតែសែនព្រេន មានការដឹងឮពីចាស់ទុំទាំងសងខាងប៉ុណ្ណោះ ។
ជុំវិញចម្ងល់ខាងលើនេះ នាយ តាក់ស៊ី ក៏បានថ្លែងប្រាប់សារព័ត៌មានថា កម្មវិធី ដែលរៀបចំឡើងនៅថ្ងៃទី ១៩ ខែធ្នូឆាប់ៗនេះ គឺជាវិធីឡើងផ្ទះថ្មី និងបើកសម្ពោធហាងលក់ពួក ដែលអជីកម្មផ្ទាល់ខ្លួន ដែលរូបលោក និងភរិយាលោកនាំចូលផ្តាច់មុខ ហើយមិនមែនជាកម្មវិធី រៀបមង្គលការនោះឡើយ ។ នាយ តាក់ ស៊ី បានបញ្ជាក់កម្មវិធីនេះ លោកមិនបានអញ្ចើញភ្ញៀវ ចូលរួមច្រើននោះទេ គឺត្រឹមតែ១០តុតែប៉ុណ្ណោះ។
អាចចាត់ទុកថា នេះជាការផ្លាស់ប្ដូរជីវភាពដ៏លឿនរហ័សមួយរបស់តារាកំប្លែងពូកែក្រមិចក្រមើមរូបនេះ ខណៈមុននេះបន្តិច លោកទើបតែបានបង្ហាញជាសាធារណៈនូវជីវភាពយ៉ាងលំបាករស់នៅបន្ទប់ជួលជាមួយភរិយាថ្មី ស្ទើរតែរកលុយបង់ឲ្យម្ចាស់បន្ទប់មិនបាន និងមហាជនមានការអាណិតអាសូរចំពោះនាយជាខ្លាំង។
ជាក់ស្ដែងថ្មីៗនេះ នាយតាក់ស៊ីទើបនឹងទទួលបានការឧបត្ថម្ភពីសំណាក់បងប្អូនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកនូវទឹកប្រាក់មួយចំនួនតាមរយៈសិល្បករអាយ៉ៃជើងចាស់លោក ព្រហ្ម ម៉ាញ។ ទោះបីជាយ៉ាងណា តាមរយៈមុខរបរថ្មីនេះសង្ឃឹមថា តារាកំប្លែងរូបនេះអាចកែប្រែជីវភាពបានកាន់តែប្រសើរ។ ម្យ៉ាងទៀងគេមើលឃើញផងដែរថា ទីផ្សារសិល្បៈរបស់នាយហាក់កម្រើកឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈដោយសារជំងឺកូវីដ ១៩៕
មតិយោបល់