ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រី​ស្រស់​មួយទៀត​ហើយ​ឲ្យ​ប្រុស​ស្នេហ៍​ច្របាច់​សុដន់​ខ្លួន​បង្ហាញ​លើ​ហ្វេ​សប៊ុក​

ប៉ុន្មាន​ម៉ោង​មកនេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ក្នុង​ប្រទេស​វៀតណាម កំពុងតែ​ភ្ញាក់ផ្អើល​ជាមួយនឹង​រូបភាព ក្មេងស្រី​ម្នាក់​ឲ្យ​មិត្ត​ប្រុស​ច្របាច់​សុដន់ ក្នុង​បន្ទប់​គេង​របស់​នាង ។ ជាមួយនឹង​គេហទំព័រ​ផ្ទាល់ខ្លួន ដែល​បង្ហោះ​រូបភាព​អ​ក្រា​ត ល្វែង​ដ៏​វក់វី ធ្វើ​ឲ្យ​អ្នកលេង​អន​ឡាញ​ក្តៅ​សាច់នោះ នាង​ក៏​បាន​សរសេរ​ភ្ជាប់​មក​ជាមួយ​នឹង​ថា “​ស្នេហា​តែងតែ​លូតលាស់ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​បង្កើត​ភាព​កំប្លែង​តិច​តូច​តែប៉ុណ្ណោះ ប៉ុន្តែ​នេះ​ជា​ការផលិត ឬ​បង្ហាញ​លើក​ទី ១ ចេញពីផ្ទះ​របស់​ខ្ញុំ​” ។​

​ជាមួយនឹង​ការសរសេរ​ដ៏​រសើប​នេះ ចំណងជើង និង​រូបភាព​ត្រូវ​បាន​រីក​រាលដាល ដែល​មាន​ល្បឿន​យ៉ាង​លឿន​ក្នុងការ​ចែកចាយ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​យក្ស ដោយ​មាន​មតិ​យោបល់​ចម្រុះ ។ ក្នុងស្ថានភាព​រូបភាព​នោះ​ដែរ​នាង​បាន​កាន់​ទូរស័ព្ទដៃ​ថតរូប​ដោយ​ខ្លួន ខណៈ​ដែល​មិត្ត​ប្រុស​របស់​នាង កំពុង​វក់វី​សាច់​ពីរ​ដុំ ដ៏​ទ្រលុក ដែល​ដុះ​កណ្តាល​ទ្រូង​របស់​នាង ដោយ​មើល​ទៅ​នាង​ហាក់ដូចជា​មិន​ខ្វាយខ្វល់​អ្វី​ឲ្យ​វែងឆ្ងាយ​នោះទេ​។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ​មាន​អ្នក​ចុច like មិនតិច​ជាង ៥ ពាន់​នាក់​នោះទេ​។​

​ទោះជា​យ៉ាងណា​មាន​មតិ​ជាច្រើន​បាន​និយាយថា នេះ​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ ដែល​មាន​មនុស្ស​ជាច្រើន​ចង់​ល្បី​ដូច​នាង ដោយ​មិន​ខ្លាច បង្ហាញ​របស់​ដែល​ខំ​លាក់​យូរណាស់​មកហើយ ចែកចាយ​ឲ្យគេ​មើល​លេង​នោះ ៕​
VN (1)
VN (2)

មតិយោបល់