ព័ត៌មានសិល្បៈ និងកម្សាន្ត

ហ៊ុយ យ៉ាឡេង រំពឹងជោគជ័យស្នាដៃរឿងថ្មី

បន្ទាប់ពីបញ្ចេញ Trailer រឿង “ដើម្បីកូន” ផលិតករលោក ហ៊ុយ យ៉ាឡេង បានបង្ហាញអារម្មណ៍ជឿជាក់យ៉ាងខ្លាំងថា ស្នាដៃរបស់ខ្លួន នឹងមានការគាំទ្រខ្ពស់។ នោះគឺដោយសារ តែឈុតខ្លីក្នុង ភាពយន្តនេះ គ្រាន់តែចេញបង្ហោះភ្លាម ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង។

ផលិតកររូបនេះនិយាយថា នេះជាភាពយន្តដែលស្ដែងពីជិវិតពិតរបស់អ្នកធាក់ស៊ីក្លូម្នាក់ ហើយក៏រឿងដែលតារាសម្ដែង កញ្ញា មាន សូនីតា សម្ដែងជាតួឯកជាមួយលោក បង្កើតនូវវណ្ណកម្មថ្មីផងដែរ។ ភាពយន្តនឹងគ្រោងបង្ហាញខ្លួនគ្រប់រោង ចាប់ពីថ្ងៃទី៣០ មករា នេះ ទើបលោករំពឹងខ្លាំង។

ចង់ដឹងថាឈុតខ្លីរបស់ភាពយន្តនេះ យ៉ាងណាសូមអញ្ជើញទស្សនា៖

មតិយោបល់