ក្រុមផ្តល់សេវាកម្មអ៊ីនធឺណេត Naver របស់កូរ៉េខាងត្បូង បានធ្វើការវិនិយោគទំហំទឹកប្រាក់ ៥០លានដុល្លារ ទៅផលិត YG Entertainment ដែលជាវិនិយោគភាពជាដៃគូមូលនិធិឯកជន។
យោងតាមគេហទំព័រ koreaboo ចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុងការវិនិយោគនោះ ផលិតកម្ម YG នឹងទទួលបាន ៤៤,២លានដុល្លារអាម៉េរិក ហើយ Naver ទទួលបានសម្រាប់ភាគហ៊ុន ១០ភាគរយពីក្រុមហ៊ុនកម្សាន្ត។ ការវិនិយោគនេះ ធ្វើឲ្យ Naver ក្លាយជាម្ចាស់ភាគហ៊ុនធំទី២ YG Entertainment បន្ទាប់ពី ស្ថាបនិក Yang Hyun-suk ដែលមានភាគរយ ១៩.០៧ ភាគរយ។
ការវិនិយោគរវាងក្រុមហ៊ុនទាំងពីរគឺទាក់ទងទៅនឹងរបៀបរស់នៅ, ម៉ូត, គ្រឿងសំអាង, កម្សាន្តនិងវិស័យម្ហូបអាហារនិងភេសជ្ជៈ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់