ព័ត៌មានសិល្បៈ និងកម្សាន្ត

កវីនិពន្ធ លី ស៊ីន​ហួន​ ប្រតិកម្ម​អ្នកលេង​សង្គម​ហ្វេ​សប៊ុក​ថា​ខ្លួន​ចម្លង​បទ​ចម្រៀ​ង​ពី​បរទេស​(វីដេអូ​ខាងក្នុង​)

​អ្នកលេង​នៅក្នុង​សង្គម​ហ្វេ​សប៊ុក​ជាច្រើន​កំពុង​ធ្វើ​ការវែ​កញែក បណ្តា​ផលិតកម្ម ក្នុង​ស្រុក​ខ្មែរ ចម្លង​បទ​ពី​ប្រទេស​ជិតខាង ដែល​ធ្វើឲ្យ​សង្គម​ហ្វេស​ប៊ុក​ទាំងមូល​រងការ​រង្គោះរង្គើរ បញ្ចេញ​មតិ​ប្រឆាំង​គ្រប់ៗ​គ្នា​ចំពោះ​វប្បធម៌​ចម្លង​ពី​បរទេស​នេះ​។​

​នៅ​ពេល​ថ្មីៗ​នេះដែរ អ្នកលេង​សង្គម​ហ្វេ​ស​ប៊ុក​មួយចំនួន បាន​ធ្វើ​ការប្រមូលផ្តុំ​អ្នកនិពន្ធ​ផលិតកម្ម ៣ ក្នុង​ស្រុក​ខ្មែរ ក្នុងនោះ​រួមមាន ហង្ស​មាស ផលិតកម្ម ថោ​ន ផលិតកម្ម សាន់ដេ និង​ចុងក្រោយ​ផលិតកម្ម កូនពៅ​ហង្ស​មាស ភ្លេង​រីខ​ដស៍ ។​ក្នុងការ​ប្រមូលផ្តុំ​នេះ គេ​បាន​សរសេរ​ក្រោមរូបភាព​ថា “​សូម​បញ្ឈប់​ការចម្លង បទ​ចម្រៀង​ពី ថៃ យួន និង កូរ៉េ ទៀត​ទៅ​កូន​ខ្មែរ​” ពាក្យពេចន៍​ទាំងនេះ​មាន​នៅ​លើ ទំព័រ I Love Cambodia Hot News ។ ជុំវិញ​នៃ​ការ​សេរ​សេរ​បែបនេះ បាន​ធ្វើឲ្យ កវី និពន្ធ លី ស៊ីន​ហួន រង​ការ​ប្រតិកម្ម​យ៉ាងខ្លាំង ដោយ​សរសេរថា ឲ្យ​ម្ចាស់ទំព័រ ហ្វេ​សប៊ុក​ខាងលើ ដោយ​គ្នា​មិន​យល់ ទើប​ចេះតែ​សរសេរ​ទៅ ។​ជាមួយ​នឹង​ពាក្យ​សម្តី​ទាំងនេះ លោក​ក៏​បាន​ផ្តល់​លេខ​ទូរស័ព្ទ ៣ ខ្សែ ឲ្យ​ខ​ល​មករក​លោក​បើសិន ជា​ឆ្ងល់​រឿង​នេះ​អាច​សួរ​លោក​បាន​។​

​សម្តី​ខាង​លើ​របស់​កវីនិព្ធ លី ស៊ីន​ហួន ខាងលើ ហាក់បីដូចជា​ចង់​បញ្ជាក់ថា លោក​មិន​បាន​ចម្លង​ពី​យួន ថៃ កូរ៉េ និង​ចិន​នោះទេ ។​ទន្ទឹមនឹងនេះ​នរណា​ក៏​បាន​ដឹង ជាពិសេស​អ្នកលេង​ក្នុង​សង្គម​ហ្វេ​សប៊ុក​ដោយ​ទទួលស្គាល់​ថា បទ​ចម្រៀង​មួយចំនួន​ធំ​របស់​ហង្ស​មាស ផលិតកម្ម ថោ​ន និង ផលិតកម្ម​សាន់ដេ មួយ​រយៈ​ចុង​ក្រោយ​ច្រើន​តែ​យក​មក​ពី​វៀតណាម និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស​ក្នុង​តំបន់​អាស៊ី​តែម្តង​។​

​លោក ភីរុណ ដែលជា​អ្នក​ធ្វើការ​ក្នុង​ស្ថាប័នឯកជន​មួយកន្លែង ហើយក៏​ជា​អ្នក​និយម​ស្តាប់​បទ​ចម្រៀង​មួយ​រូប លោក​បាន​និយាយថា “​លោក​ពិតជា​យល់​ច្បាស់​ណាស់​ចំពោះស​ម្តី​របស់​កវី លី ស៊ីន​ហួន ដែល​ចង់ឲ្យ​គេខ​ល​ទៅ​ដើម្បី​បញ្ជាក់​ថា ខ្លួន​មិន​បាន​ចម្លង​ពី​គេ​នោះ ពោល​គឺ​មានន័យថា លោក​និពន្ធ​ទំនុក​ច្រៀង មិនមែន​និពន្ធ​បទ​ភ្លេង​នោះទេ ក្នុងករណី​នេះ​មហាជន​ដែល​គាំទ្រ​វិស័យ​ចម្រៀង​នរណា​មិន​ដឹង​នោះ​។ លោក​បាន​បន្តទៀតថា ដំរី​ងាប់ មិន​អាច​យក​ចង្អេរ បាំង​ជិត​នោះទេ បើ​យើង​មិន​ធ្វើ​ផង​ខ្លាច​អី​នឹង​គេ​រិះគន់​ទៅ​”​។​លោក ភីរុណ បាន​បន្តថា រឿងរ៉ាវ​ខាងលើ លោក​ក៏​មិន​អាច​បន្ទោស​លើ អ្នកនិពន្ធ​ទាំងស្រុង​​​បាន​ទេ ព្រោះថា ពួក​គាត់​ធ្វើការ​ក្រោម​ដំបូល​គេ បើ​គេ​បញ្ជា​ឲ្យធ្វើ​អ្វី ធ្វើ​ហ្នឹងហើយ ។​ទោះបីជា​ធ្វើការ​ក្រោម​ដំបូល​គេ​មែនពិត ក្នុងនាម​ជា​កវីនិពន្ធ​ចម្រៀង គួរតែ​អាចធ្វើ​សាច់ភ្លេង​ថ្មី រួម​ទាំង​ទំនុកច្រៀង​ដែល​មិន​បកប្រែ​ពី​គេ​(​តិច​តូច​) នោះ​ជា​ការ​ប្រសើរ​សម្រាប់​សង្គម​ខ្មែរ​ទាំងមូល​។​

​យ៉ាងណាមិញ ក្នុងចំណោម​កវីនិពន្ធ ដែល​ខាង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុកប្រមូលផ្តុំ​យកមក​កាត់ត​ក្រៅពី​លោក លី ស៊ីន​ហួន គឺ​មាន​អ្នកនិពន្ធ សុខ ជំនោ​រ សុខ ចាន់​ផល ប៊ុន ចាន់​និមល សោម ដូ​រ៉េ យឹម តា​ស្រង់ និង​ខេមរៈ ដា​រា មិន​បាន​បញ្ចេញ​មតិ​ឬ​កំហឹង​តប​នឹង​ម្ចាស់​គណនី​ដែល​បាន​បង្ហោះ​រូបភាព​ប្រមូលផ្តុំ​កវិនិពន្ធ និង​សេ​សេរ​មួយ​បន្ទាត់​ខាង​ក្រោម​រូបភាព​លើ​ទំព័រ​របស់​គេ​ឡើយ ។​ក្នុងករណី​នេះ​ប្រហែលជា​ពួក​គាត់​យល់​ស្រប និង​ដឹង​ខ្លួន​ឯង​ច្បាស់​ថា​ខ្លួន​កំពុង​ធ្វើ​បែប​នេះ​មែន​៕​
ទស្សនាបទចម្រៀង​ អូនថាអាណិត​ ដែលនិពន្ធទំនុកច្រៀងដោយ លោក លី ស៊ីន​ហួន៖


បទ​វៀតណាម ដែល​យក​កាយវិការ​ចម្រៀងថៃ​ មកដាក់​៖


https://i1272.photobucket.com/albums/y389/domneng/Lee/285379_494360563955109_2147033911_n_zpsabeb513d.jpg
https://i1272.photobucket.com/albums/y389/domneng/Lee/10900_494359743955191_1290338681_n_zps9dd363cc.jpg
https://i1272.photobucket.com/albums/y389/domneng/2013-05-16_080956_zps8b3d113d.jpg

មតិយោបល់