ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ បញ្ញា​ពេជ្រ មិន​ភ្លេច​សន្យា​(​វីដេអូ​ខាងក្នុង​)

​តារាចម្រៀង​ស្រី​ដែល​យើង​ទទួលស្គាល់ថា មាន​ទឹកដម​សំនៀង​ស្រួ​ស្រះ​ដូច​សារិកា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ នាង​ពៅ បញ្ញា​ពេជ្រ នៅ​ពេល​ថ្មីៗ​នេះ​បាន​វិល​វិញ​តាម​សន្យា​ជាមួយនឹង​អ្នកគាំទ្រ​របស់​ខ្លួន​លើ​បណ្តាញ​ហ្វេ​សប៊ុក ដែល​បាន​សន្យាថា​នឹង​បកស្រាយ​ចម្រៀង​ជា​លើក​ទី ២​ចែក​ចែកជូន​ប្រិយមិត្ត​ហ្វេ​សប៊ុក​របស់ខ្លួន​នោះ​។​

​នៅលើ Wall Post បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក របស់ នាង ពៅ បញ្ញា​ពេជ្រ គេ​សង្កេតឃើញ​នាង​បាន​បង្ហោះ​វិដេអូ​ចម្រៀង ចែកជូន​ដល់​ប្រិយមិត្ត​របស់ខ្លួន ហើយក៏​ជា​វីដេអូ​ចម្រៀង ទី ២ របស់​នាង ដើម្បី​បំពេញ​តាម​ពាក្យ​ណាត់​នោះ​។​លើ Wall Post នាង​បាន​សរសេរថា “​នៅ​ថ្ងៃនេះ​ដែរ នាង​ខ្ញុំ​មាន​ទឹកចិត្ត​រីករាយ​ណាស់ ជូន​ចម្រៀង ៣ បទ តែ​អត់​មាន​ភ្លេង​នោះទេ បងប្អូន​ប្រាកដជា​ឆ្ងល់​ថា ហេតុអ្វី​មិន​ច្រៀង​ជាមួយនឹង​ភ្លេង​ទៅ​? តែ​នេះ​នាង​ខ្ញុំ​ហាត់​ច្រៀង​ដើម្បី​សម្រួល​ដង្ហើម​នោះទេ ដូចនេះ​សូម​បងប្អូន​ទី​ឆ្ងាយ​ជិត​ទទួលយក​ការ​សណ្តាប់​ពី​នាង​ខ្ញុំ ពី ពៅ បញ្ញា​ពេជ្រ​”​។​
​ក្នុងចំណោម​បទ​ចម្រៀង​ដែល​ស្រី​ស្រស់​បង្ហើរ​សំនៀង ស្ថិតក្នុង​ស្ថានភាព​ពិការ​នេះ មាន​បទ​ចម្រៀង ក្រោម​ចំណងជើង​ថា “​ចង់​នៅ​លើ​មេឃ​” បទ​”​យំ​អស់​ទឹកភ្នែក​” និង​ចុងក្រោយ​បទ “​សំឡេង​ខ្លុយ​ស្នេហ៍​” ។​តាមរយៈ​ការ​បង្ហើរ​សំនៀង​ដ៏​ស្រួយ​ស្រះ​នេះ មាន​ប្រិយមិត្ត​ហ្វេ​សប៊ុក​របស់​នាង​បាន​សរសើរ​ចំពោះ​នាង​ថា ទឹក​ដម​សំនៀង​របស់​នាង​នៅ​តែ​ដដែល មិន​ចាញ់​ការ​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ពៅ បញ្ញា​ពេជ្រ បន្ទាប់ពី​នាង​ហក់លោត​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ៧ ឆ្នាំ បាន​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ល្បី​រន្ទឺ ដែល​កាលនោះ​នាង​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ។​ប៉ុន្តែ​ជា​រឿង​អកុសល នាង​ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង មិន​ស្គាល់​អត្តសញ្ញាណ​ប្រាញ់ប្រហា​រលើ​រូបនាង​យ៉ាង​ឃោរឃៅ កាលពី​ថ្ងៃ​ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០០៧ វេលា​ម៉ោង ៦ និង​២០ នាទី​ព្រឹក ទល់មុខ សាលា​ឡែត ក្បែរ​របង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បណ្តាល​ឲ្យ​តារា​រូប​នេះ​ទទួល​របួស​យ៉ាង​ធ្ងន់ធ្ងរ ៕
​ស្តាប់​បទ​ច្រៀង​ដូចខាងក្រោម​នេះ ៖


https://i1272.photobucket.com/albums/y389/domneng/Pov%20Panha%20Pich/283780_309541142473004_1641838904_n_zps659abb81.jpg
https://i1272.photobucket.com/albums/y389/domneng/Pov%20Panha%20Pich/298641_150681818358938_378149756_n_zps5f3ad020.jpg
https://i1272.photobucket.com/albums/y389/domneng/Pov%20Panha%20Pich/547965_316963998397385_47411126_n_zpsd6de7f07.jpg

មតិយោបល់