ព័ត៌មានសិល្បៈ និងកម្សាន្ត

Katty Perry៖​មិន​ចង់​ឲ្យ​តួអង្គ​ហុតឈាម​ក្នុង​រឿង Twilight បែកបាក់​ជាមួយនឹង Bella

​និយាយ​ចេញពី​ក្នុង​ចិត្ត​តារាចម្រៀង Katty Perry គឺ​មាន​ហេតុផល​ច្រើនណាស់ ចំពោះ​ការ​ព័ត៌មាន​បែកបាក់​របស់ តួអង្គ​ក្នុង​រឿង​ជា​ស៊េរី Twilight លោក Rober Pattinson និង​នាង Kristen Stewart ។​

​ប្រភពព័ត៌មាន របស់ E!News បានឲ្យដឹងថា​តារាចម្រៀង​វ័យ ២៨ ឆ្នាំ​រូប​នេះ មាន​ហេតុផល​មួយ ក្នុងចំណោម​ហេតុផល​ជាច្រើន ពី​មូលហេតុ​នាំ​ការបែកបាក់​តួអង្គ​រឿង ខាងលើ​ម្តងនេះ​។​តែ​នាង​មិន​យល់​ហេតុ​អ្វី​អ្នក​ទាំង​ពីរ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​បែកបាក់​នេះ​។​ប៉ុន្តែ​ព័ត៌មាន​ដែល​បាន​ផ្សាយ​ចេញមកក្រៅ​កាលពី​សប្តាហ៍​កន្លងទៅ ថា តារា​សម្តែង​របស់​ចក្រ​ភព​អង់គ្លេស បាន​ធ្វើ​ការអបអរ​ខួប ២៧ ឆ្នាំ ដោយ​គ្មាន​ដៃគូ​ស្នេហា​។​

​ប្រភពព័ត៌មាន​ដែល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ម្សិលមិញ បានបញ្ជាក់​ថា តួ​ប្រុស​ដែល​ជា​បិសាច ហុត​ឈាម បាន​ធ្វើ​ការចាក់ចេញ​ពី​ផ្ទះ​របស់ Bella ។​
Katty Perry ដែល​ជា​មិត្ត​ល្អ​របស់ Kristen Stewart និង Rob ដោយ​អ្នក​ទាំង​ពីរ​បាន​ជួបជុំគ្នា​នៅ New York ក្នុង​កម្មវិធី Coachella Music Festival ដោយ​អ្នក​ទាំង​ពីរ​បាន​ថតរូប​ជុំគ្នា​នៅលើ​កម្រាលព្រំ​ក្រហម MET Costume Gala Ball នៅ​ពេល​ថ្មីៗ​នេះ​ផង​ដែរ​។​
​កាលពី​ថ្ងៃ​ទី ៩ ខែ ឧសភា កន្លងទៅនេះ បុរស​ដែល​ជា​តារា​សម្តែង​បាន​ជួប​នឹង​តារាចម្រៀង Katty Perry និង​ធ្វើ​ខួបកំណើត​របស់​គេ​ដោយ​ភាពសប្បាយ​រីករាយ នៅក្នុង​ក្រុង ឡូអេ​ន​ជើ​ឡេស ជាមួយនឹង​មិត្តភក្តិ​ជាច្រើន​ទៀត តែ​ពេល​នោះ​បាន​អវត្តមាន Stewart មិន​បាន​មក​ចូលរួម​នោះទេ​។​

​នៅ​ឆ្នាំ​នេះ​ដែរ ពេល​ដែល​នាង Kristen បានដឹងថា Katy កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង Rob នាង​ហាក់ដូចជា​គ្មាន​ព្រលឹង​ក្នុង​ខ្លួន​នោះទេ ។​តែ​តាម​ធាតុ​ពិត​នៃ​រឿងនេះ Katy ជា​មិត្ត​ល្អ​របស់ Kristen ប៉ុន្តែ​ជាង​នេះ​ទំនាក់ទំនង​របស់​នាង​ស្អិតរ​បួ​ត​ជាមួយនឹង Rob តែ​នរណា​ក៏​បាន​ដឹងថា Katy គ្មាន​តែ​អ្នក​ជា​អ្នក​លួង​ចិត្ត Rob តែប៉ុណ្ណោះ គ្មាន​អ្វី​លើសពី​នេះ​នោះ​ទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Katty%20Perry/1369146156512_zps6271722e.jpg
https://i1272.photobucket.com/albums/y389/domneng/Katty%20Perry/1369146156523_zps25f711b0.jpg
https://i1272.photobucket.com/albums/y389/domneng/Katty%20Perry/katy-perry-hot-sexy-girl_1152x864_zps30efd9fd.jpg

មតិយោបល់