ព័ត៌មានសិល្បៈ និងកម្សាន្ត

មកដឹង!ប្រវត្តិខ្លះៗ តួសម្តែងក្នុងរឿង Squid Game ដែលដើរតួជាអាលី បេក្ខជនលេខ ១៩៩

មិនអាចប្រកែកបានទេ ដែលតួសម្តែង Squid Game ភាគច្រើនមានមន្តស្នេហ៍ផ្ទាល់ខ្លួន រហូតដល់មានប្រជាប្រិយ និងមានមនុស្សជាច្រើនកំពុងស្វែងរកប្រវត្តិរូប ។

ហើយតារាសម្តែងដែលត្រូវបានគេលើកយកមកនិយាយយ៉ាងទូលំទូលាយម្នាក់ទៀតគឺលោក Anupam Tripathi ដែលដើរតួជាអាលី បេក្ខជនលេខ ១៩៩ បុរសជនជាតិប៉ាគីស្ថាន ដែលចូលរួមលេងល្បែងជីវិតដើម្បីសេរីភាព និងគ្រួសារ។

 

លោក Anupam Tripathi ឥឡូវនេះមានអាយុ ៣២ ឆ្នាំ ហើយគាត់កើតនៅប្រទេសឥណ្ឌាមុនពេលផ្លាស់ទៅរស់នៅប្រទេសកូរ៉េខាងត្បូង គាត់បានបញ្ចប់ការសិក្សាផ្នែកសិល្ប:ពី សាកលវិទ្យាល័យ Korea National University for Arts។

លោក Anupam មិនមែនជាតារាសម្តែងថ្មីទេ ដោយសារតែគាត់បានបង្ហាញមុខ នៅក្នុងខ្សែភាពយន្តនិងស៊េរីជាច្រើន គាត់ក៏ជាតារាសម្តែងបរទេសម្នាក់ ក្នុងចំណោមតារាបរទេសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យនេះ។

លោក Anupam ធ្លាប់បានបង្ហាញខ្លួននៅក្នុងរឿង Ode to My Father (2014) ជាតារាកិត្តិយស ទន្ទឹមនឹងនោះគាត់ក៏បានសម្តែងនៅក្នុងខ្សែភាពយន្តជាង ៨ រឿង រួមមាន The Phone (២០១៥), Luck-Key (២០១៦), Space Sweepers (២០២១) ជាដើម ។

 

មតិយោបល់