ធ្លាប់តែស្តាប់ចម្រៀងរបស់ ពៅ បញ្ញាពេជ្រ ឡើងរណ្តំត្រចៀក តែពេលនេះ បែរស្តាប់សំឡេងរបស់នាង ដង្ហើយរកជំនួទៅវិញ។
នៅពេលថ្មីៗនេះដែរ អតីតតារាចម្រៀងរបស់ផលិតកម្ម រស្មីហង្សមាស នាង ពៅ បញ្ញាពេជ្រ បានបង្ហោះវិដេអូឃ្លិបមួយ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ខ្លួន ដែលជាប្រភេទវីដេអូដង្ហើយរកជំនួយ ពីមន្ទីរពេទ្យ ខេមា ដោយទឹកមុខក្រៀមក្រំក្តុកក្តួលជាទីបំផុត។
វីដេអូដែលនាងបានបង្ហោះមានរយៈពេល ២ នាទី និង ០៤ វិនាទី ដោយប្រាប់ពីស្ថានភាពជំងឺរបស់នាង ថា “នៅពេលនេះ អាការៈជំងឺរបស់នាងកាន់តែធ្វើទុក្ខខ្លាំងមែនទែន តែបើមិនព្យាបាលប្រាកដជាស្លាប់។ នាងបន្តទៀតថា ដោយសារតែខ្វះខាត់ថវិការក្នុងការព្យាបាលខ្លួន ទើបនាងដាច់ចិត្តបង្ហោះវិដេអូ ឃ្លិបនេះតែម្តង ដើម្បីឲ្យទស្សនិកជន អ្នកគាំទ្រនាង និងមិត្តភក្តិ ក្នុងរង្វង់សិល្បៈឲ្យជួយដោយក្តី អនុគ្រោះ”។
ជាមួយនឹងគ្នានេះដែរ អ្នកលេងបណ្តាញអនឡាញនេះ បានធ្វើការ Comments ថា “សូមឲ្យ ឲ្យអ្នកទាំងអស់គ្នាជួយគាត់ផង ទោះតិចក្តៅ ច្រើនក្តៅ ទៅតាមសទ្ទាដែលមាន។ ទន្ទឹមនិងនេះ អ្នកផ្សេងទៀតក៏បានធ្វើការ Comments ឲ្យរូបនាងជាសះស្បើយក្នុងពេលឆាប់ៗផងដែរ”។
សម្រាប់ប្រិយមិត្តដែលមានបំណងចង់ចូលរួមវិភាគទាន ដល់កញ្ញា ពេជ្រ ពៅបញ្ហាពេជ្រ អាចធ្វើដំណើរទៅកាន់ មន្ទីរពេទ្យ ខេមា ដោយផ្ទាល់តែម្តង ឬអាចតាមរយៈគេហទំព័រ ដំណឹង តាមរយៈលេខ ទូរស័ព្ទ 098 390 890 /012 33 88 73 ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
https://i1272.photobucket.com/albums/y389/domneng/5704_4567683082303_265207018_n_zps5f03097a.jpg
មតិយោបល់