សោកស្តាយណាស់! អ្នកដឹកនាំសម្តែងនៅហង្សមាស លោក ហ៊ុយ ពុធ ទទួលមរណភាព ដោយសារតែរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ

 

(ភ្នំពេញ)៖ ជាដំណឹងដ៏សោកស្តាយមួយ សម្រាប់អ្នកក្នុងចង្កោមសិល្បៈ និងមហាជនខ្មែរទូទៅ ចំពោះការបាត់បង់បុគ្គលដ៏មានទេពកោសល្យមួយរូបទៀតហើយ ដែលមានជំនាញផ្នែកសិល្បៈយ៉ាងល្អ នោះគឺ ព្រឹទ្ធិចារ្យ ហ៊ុយ ពុធ ដែលជា ឭផលិតករភាពយន្ត អ្នកដឹកនាំចម្រៀងខារ៉ាអូខេ ដែលបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ។

បើតាមប្រភពបានឲ្យដឹងថា លោក ហ៊ុយ ពុធ បានទទួលមរណភាពនៅវេលាម៉ោង២០ នឹង ១៥ នាទីនាថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២២១ នៅក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ (ដោយការធ្វើតេស្ត កូវីត ១៩ គឺ អវិជ្ជមាននឹងបញ្ជាក់ពី ឃុំ សង្កាត់)។

គួរបញ្ជាក់ផងដែរថា សពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ កំពុងរៀបចំដំណើរការ ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *