ក្រុមហ៊ុន Apple និង Samsung បានប្ដឹងចោទប្រកាន់គ្នាទៅវិញទៅមក ដែលពិតជាបានធ្វើឲ្យតុលាការឈឺក្បាល និងអ្នកគាទ្រមានការចាប់អារម្មណ៍។
កាលពីចុងសប្ដាហ៍មុន ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា គណកម្មការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក ហៅកាត់ថា “ITC” បានធ្វើការពន្យារពេលនៃការបើកសវនាការកាត់ក្ដីលើជម្លោះចោទប្រកាន់របស់ Samsung មកលើ Apple ថាបានរំលោភបំពាន់លើប៉ាតង់របស់ខ្លួនក្នុងការបង្កើត iPad, iPhone និង iPod Touch។
ITC បានប្រកាសថា សវនាការជម្លោះ Samsung និង Apple នេះត្រូវបានពន្យារពេល ប៉ុន្តែការពន្យារនេះ មិនត្រូវបានប្រកាសឲ្យដឹងពីមូលហេតុនោះទេ។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១២ គណកម្មការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក បានចេញសេចក្ដីសម្រេចម្ដងរួចទៅហើយ ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះ មិនព្រមទទួលយកសេចក្ដីមួយនោះទេ ទើបលើកមកបើកសវនាការនៅខែនេះវិញ ប៉ុន្តែមកដល់ថ្ងៃនេះ ក៏ត្រូវបានពន្យារពេល។
គួរបញ្ជាក់ផងដែរថា គណកម្មការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក នឹងបើកសវនាការសំនុំរឿងមួយនេះ នៅថ្ងៃទី ០៤ខែមិថុនា ឆ្នាំ ២០១៣៕
ព័ត៌មានជាតិ
មតិយោបល់