ព័ត៌មានសិល្បៈ និងកម្សាន្ត

នរណា​ថា Angelina Jolie មិន​ចូលរួម​ដាក់​សម្ពោធ​រឿង​ថ្មី​របស់​ប្តី​ក្រោយ​វះកាត់​សុដន់​

​ព័ត៌មាន​ចុងក្រោយ​ដែល​និយាយ​ពី​តារា​សម្តែង Angelina Jolie បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ប្តី​របស់​ខ្លួន Bradd Pitt ដែល​ជា​តារា​យ៉ាងសំខាន់​ក្នុង​រឿង World War Z នៅ Berlin ។​
​ក្នុងអំឡុងពេល​នៃ​ការ​ចេញ​ផ្សាយ​ជា​សកល​រឿង “World War Z” នៅ Empire Leicester Square ទីក្រុង​ឡុង ព្រោះ​អង់គ្លេស កាលពី​ថ្ងៃ អាទិត្យ​កន្លងទៅ Angelina Jolie បាន​ក្លាយជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ការចាប់អារម្មណ៍​របស់​អ្នកគាំទ្រ​ជា​លើកដំបូង​បន្ទាប់​ពី​វះកាត់​សុដន់ ចេញ​ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​នេះ​។​

​កាលពី​ថ្ងៃ​ទី ៣ តារា​ក្នុង​រឿង Salt បានបង្ហាញ​រូពភាព​គួរឲ្យ​ចង់​ត្រេកត្រអាល និង​ធ្វើឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ជា​ទីបំផុ​ត​ដោយ​ស្លៀកសំពត់​ស កៀក​ដៃ​ល្បី ដែល​ជា​តារា​ល្បីល្បាញ​ក្នុងការ​បើកសម្ពោធ​រឿង World War Z នៅក្នុង​ទីក្រុង Berlin ។​

​តារា​សម្តែង​វ័យ ៣៨ ឆ្នាំ បាន​ញញឹម​យ៉ាង​សប្បាយ​ចិត្ត​ជាទីបំផុត​លើ​កម្រាលព្រំ​ក្រហម ហើយ Jolie នៅតែ​ជា​មនុស្ស​ឥតខ្ជោះ​សម្រាប់​អ្នកគាំទ្រ​ជា​មួយនឹង​ប្តី​ល្បីល្បាញ​របស់​នាង​។​
​បន្ទាប់​ពី​វះកាត់​សុដន់ អ្នកគាំទ្រ​របស់ Angelina Jolie មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ភាព​ផ្អែមល្អែម​របស់​គូស្នេហ៍​នេះ ។​តែ​ក្នុង​សកម្មភាព​ខាងលើ និង​ពេល​នាង វះកាត់​សុដន់​គេ​ឃើញ​គូស្នេហ៍​នេះ​ស្រលាញ់​គ្នា​លើស​មុន​ទៀត ពោល​គឺ ច្រើន​ជាង​ពេល​ណា​ទាំងអស់​។​

​ថ្លៃ​ង​នៅ​ក្នុង​ការ​ដំណើរការ​រឿង World War Z កាលពី​ថ្ងៃអាទិត្យ Angelina Jolie បាន​និយាយថា នាង​មាន​អារម្មណ៍​ថា​នាង​មាន​សុភាព ល្អ​ទាំង​ស្រុង តាំង​ពី​ប្រកាសថា វះកាត់​សុដន់​នោះ​។​នាង​បាន​បន្តទៀតថា អារម្មណ៍​នៅ​ពេល​នេះ​គឺ​អស្ចារ្យ​ណាស់ រំភើប​ណាស់ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​ដែល​គាំទ្រ ដោយ​ជួយ​ជា​កំលាំងចិត្ត​យ៉ាងច្រើន​ចំពោះ​ខ្ញុំ​។​មួយវិញទៀត​នាង​ក៏​បាន​ថ្លែង​ការ​ការ​អរគុណ​ទៅកាន់ Brad Pitt ដែល​ជា​ប្តី​ដ៏​ល្អ និង​ជា​ឪពុក​ដ៏​អស្ចារ្យ​សម្រាប់​កូនៗ ដែល​ធ្វើឲ្យ​នាង​ខ្ញុំ​គិត​ថា​ពិតជា​មាន​សំណាង​ណាស់​។​

​ក្នុង​រឿង World War Z Pitt សម្តែង​ជា​តួ Gerry Lane ដែល​ជា​បុគ្គលិក​អង្គការសហប្រជាជាតិ ដោយ​តួនាទី​ជា​អ្នកស្វែងរក​ការបង្ការ​ជំងឺ​រាតត្បាត zombie នៅ​ជុំវិញ​ពិភពលោក​។​
World War Z គឺជា​ប្រធានបទ​ដ៏​អស្ចារ្យ សង្ឈឹមថា​នឹង​ជួយ​ស្រោចស្រង់​កេរ្តិ៍ឈ្មោះ Brad Pitt ឡើងវិញ បន្ទាប់​ពី​បរាជ័យ​លើ Them Softly យ៉ាងធ្ងន់ធ្ងរ កាលពី​ឆ្នាំមុន​។​ខ្សែ ភាពយន្ត​ដែរ ក្នុង​ការបង្ហាញ​នោះ​ទទួលបាន​ការរិះគន់​យ៉ាង​ច្រើន​ជាង​ការសរសើរ តែ​ទោះជា​យ៉ាងណា Jolie នៅតែ​ឈរជើង​សម្រាប់​គាំទ្រ Brad ជានិច្ច​ក្នុង​ការដាក់​បញ្ជាំង​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/article-2335875-1A25D2ED000005DC-129_634x423-52bfd_zps71bf349c.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/article-2335875-1A25DA16000005DC-918_306x700-350f0_zps64212c9b.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/article-2335875-1A25DF45000005DC-377_634x487-02eaf_zps5bcdfa9e.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/article-2335875-1A25E2AF000005DC-382_306x700-350f0_zps8161e115.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/1370391324848_zpseb3c1aa9.jpg

មតិយោបល់