កាលពីថ្ងៃអង្គា ម្សិលមិញនេះ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក (ITC)បានប្រកាសថា iPad និង iPhone របស់ Apple ពិតជាមានរំលោភលើប៉ាតង់របស់ Samsung ដូច្នេះ iPad និង iPhone ម៉ូដែលចាស់ត្រូវបានហាមឃាត់ក្នុងការលក់។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Samsung បានស្នើសុំឲ្យតុលាការ ធ្វើការហាមឃាត់ការលក់ iPad និង iPhone ម៉ូដែលចាស់ ព្រោះថា ឧបករណ៍ទាំងពីរនោះបានរំលោភលើប៉ាតង់ 3G របស់ខ្លួន។
គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ បានសម្រេចធ្វើការហាមឃាត់ការលក់នូវ iPad និង iPhone ម៉ូដែលចាស់ៗ ដែលប្រើប្រាស់ប្រព័ន្ធ AT&T ប៉ុន្តែសេចក្ដីសម្រេចនេះ មិនត្រូវបាន Apple ទទួលយល់ព្រមនោះទេ។
អ្នកស្រី Kristin Huguet អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បាននិយាយថា យើងមានការអន់ចិត្តចំពោះការសម្រេចរបស់ ITC ហើយយើងក៏មានផែនការណ៍ឡើងទៅសាលាឧទ្ទរណ៍៕
ព័ត៌មានជាតិ
មតិយោបល់