តើលោកអ្នកនៅចាំបានទេ កាលពីខែមេសា កន្លងទៅ លោក Tim Cook នាយកប្រតិបត្តិ Apple ត្រូវបានគេហទំព័រ Charitybuzz ដាក់ដេញថ្លៃផឹកកាហ្វេជាមួយលោក ដើម្បីប្រមូលប្រាក់សម្រាប់ឧបត្ថម្ភមូលនិធិ ចំណែនៅពេលនេះ Charitybuzz បានដាក់ដេញថ្លៃញ៉ាំអាហារថ្ងៃត្រង់ជាមួយអ្នកស្រី Marissa Mayer ក្នុងគោលបំណងដូចគ្នា។
យោងតាមគេហទំព័រ Charitybuzz បានឲ្យដឹងថា ប្រាក់ដែលបានមកពីការដេញថ្លៃអាហារជាមួយអ្នកស្រី Mayer នឹងត្រូវយកទៅឧបត្ថម្ភដល់សាលារៀន Aspire East Palo Alto Charter School ដែលមកដល់ពេលនេះ ការដេញថ្លៃបានកើនឡើងដល់ចំនួន ៧៥,៥០០ដុល្លារអាមេរិក។
អ្វីបានជាគ្រាន់តែញ៉ាំអាហារមួយពេលសោះត្រូវចំណាយលុយ ច្រើនយ៉ាងនេះ? ជាធម្មតាសម្រាប់ការណាត់ជួបអ្នកល្បីដូចជា លោក Tim Cook និងអ្នកស្រី Mayer គឺវាមិនមែនជារឿងងាយនោះទេ ព្រោះថា ពួកគាត់ជាមនុស្សដែលមានឥទ្ធិពល និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនធំ ដែលពោរពេញដោយសមត្ថភាព ក្នុងការបង្កអាជីវកម្ម មុខជំនួញ៕
ព័ត៌មានជាតិ
មតិយោបល់