ព័ត៌មានសិល្បៈ និងកម្សាន្ត

ចាប់អារម្មណ៍ទេ! ស្ទាយ៍ស្លៀកពាក់របស់ ឱក សុគន្ធកញ្ញា ចេញមកបែបនារីម៉ឺងម៉ាត់

(ភ្នំពេញ)៖ ជាការពិតណាស់ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាសិល្បករជើងចាស់ដែលមានឈ្មោះបោះសម្លេង និងទទួលបានការស្រឡាញ់គាំទ្រពីសំណាក់មហាជនទាំងក្មេងទាំងចាស់។

ទន្ទឹមនឹងនោះ អ្នកនាង ក៏ជាតារាស្រីមួយដួង ដែលមានជីវិតបែបស៉ីវិល័យ ជាពិសេស ការតុបតែងខ្លួនទាន់សម័យ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តារាចម្រៀងស្រីរូបនេះ មានស្ទាយ៍ប្រចាំខ្លួនមួយ ដ៏ទាក់ទាញ សមនឹងនារីវ័យខ្ទង់សាបសិបផ្លាយ។

ម៉្យាងទៀត នៅពេល អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញខ្លួនម្ដងៗ អ្នកនាងតែងតែ លេងស្ទាយ៍ បែបម៉ឺងម៉ាត់ ដូចជានារី ដែលជាម្ចាស់ក្រុមហ៊ុនមួយអញ្ចឹង ដែលសមទៅនឹងអត្តចរិតរបស់ខ្លួនឥតខ្ចោះតែម្ដង៕

មតិយោបល់