ព័ត៌មានសិល្បៈ និងកម្សាន្ត

រៀបចំតូចតាច មើលទិដ្ឋភាពពិធីខួបកំណើតម្តាយ គង់ ចាន់ស្រីមុំ ឡូយអស់ស្ទះ

(ភ្នំពេញ)៖ ពិតណាស់ សព្វថ្ងៃនេះ តារាស្រី គង់ ចាន់ស្រីមុំ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីជីវិតអភិជនចូលចិត្តភាពសើចសប្បាយ ញាតិក៏សម្បូរ មិត្តក៏ច្រើន ជួបជុំម្តងណាក៏មានអ្វីដែលប្លែកៗ ធ្វើជាចំណីភ្នែកដល់មហាជន ជាហេតុធ្វើឲ្យមានគេឯងតាមដានខ្លួន កាន់តែច្រើនឡើងៗ។

តួយ៉ាង កាលពីយប់មិញនេះ រូបនាងបានរៀបចំពិធីខួបកំណើតឲ្យ អ្នកម្តាយបង្កើតរបស់ខ្លួន ដែលមានវ័យជិត៦០ឆ្នាំទៅហើយ ព្រោះតែមិនធ្លាប់មានកម្មវិធីធំជូនអ្នកម្តាយ រូបនាងក៏បានរៀបចំពិធីខួបលក្ខណ:គ្រួសារនិងមិត្តស្និទស្នាល នៅឯគេហដ្ឋានផ្ទាល់ខ្លួន។

យ៉ាងណាមិញ ងាកទៅមើលទិដ្ឋភាពក្នុងពិធីវិញ ថាធ្វើជាលក្ខណ:តូចតាច ប៉ុន្តែ ការរៀបចំគឺឡូយអស់ស្ទះ មិនថាសោភ័ណ្ឌភាពពីមុខរោង ឬ ក្នុងរោង ស្អាតប្លែកដូចក្នុងហាង ដេគ័រពណ៌សនិងទឹកមាស ធ្វើឲ្យរំលេចភាពទាក់ទាញខ្លាំង ជាពិសេសគឺ មានកាដូសម្រាប់ភ្ញៀវត្រឡប់ទៅផ្ទះវិញទៀត គិតគូរដិតដល់ភ្ញៀវតែម្តង៕

មតិយោបល់