ម្ចាស់បទ “Gangnam Style” លោក Psy នៅពេលនេះ កំពុងតែមមាញឹកក្នុងការប្រគំតន្ត្រី ជាមួយនឹងបទថ្មីរបស់លោក ក្រោមចំណងជើងថា “Gentleman” ហើយក៏មានព័ត៌មានចចាមអារ៉ាមមួយបាននិយាយថា តារាចម្រៀងរូបនេះ នឹងចាប់ដៃជាមួយតារាចម្រៀង will.i.am នៅក្នុងអាល់ប៊ុមថ្មី។
នៅមុននេះ តារាចម្រៀងរ៉េប will.i.am បានចេញអាល់ប៊ុមថ្មីមួយក្រោមចំណងជើងថា #willpower ដែលនៅក្នុងនោះលោក បានច្រៀងជាមួយតារាចម្រៀង Justin Bieber, Britney Spears, Miley Cyrus និង Chris Brown ហើយលោកក៏មានទំនាក់ទំនងល្អជាក្រុងតារាចម្រៀងស្រីកូរ៉េ 2NE1 ផងដែរ។
ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមដែលបានលើកឡើងថា លោក Psy និង will.i.am នឹងសហការគ្នាបង្កើតបទចម្រៀងថ្មីនោះ អាចជាការពិតព្រោះថា ថ្មីៗនេះ មានការប្រទះឃើញរូបភាពរបស់Psy នៅក្នុងបន្ទប់ស្ទួឌីយោជាមួយលោក will.i.am ហើយបើតាមការបញ្ជាក់តារាចម្រៀងពីរនាក់នេះកំពុងតែផលិតបទចម្រៀងសម្រាប់អាល់ប៊ុម “Fat guy”។
គួរបញ្ជាក់ផងដែរថា អ្នកគ្រប់គ្រងកម្មវិធីរបស់ Psy គឺលោក Scooter Braun នៅសហរដ្ឋអាមេរិក ក៏ជាអ្នកគ្រប់គ្រងកម្មវិធីរបស់តារាចម្រៀង Justin Bieber ផងដែរ ហើយក៏ជាអ្នករៀបចំបទចម្រៀង #thatpower ដែលជា Justin Bieber ច្រៀងជាមួយ will.i.am៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់