ព័ត៌មានសិល្បៈ និងកម្សាន្ត

លោក ហ៊ុយ យ៉ាឡេង លេីកដៃ អំពាវនាវប្រជាជន មកទស្សនាភាពយន្ត របស់ខ្លួន

(ភ្នំពេញ)៖ នាពេលថ្មីៗនេះ អ្នកដឹកនាំ និងជាតារាសម្តែងជើងចាស់មួយរូបនៅក្នុងប្រទេសកម្ពុជា លោក ហួយ យ៉ាឡេង (កថាជ័យ) បានអំពាវនាវដល់បងប្អូនជនរួមជាតិឱ្យមកទស្សនាភាពយន្តរបស់លោក ដែលកំពុងតែចាក់បញ្ជាំងនៅតាមរោងកុនក្នុងស្រុក។

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ បានសរសេរសារខ្លីមួយ ដែលបង្ហាញពីអារម្មណ៍របស់ខ្លួនទៅកាន់ប្រជាជនកម្ពុជា នាំគ្នាមកទស្សនាខ្សែភាពយន្តខ្មែរគ្រោះជីវិតកូវីដ១៩ ដែលលោកបានបង្កើតឡើងយ៉ាងដូច្នេះថា « ខ្ញុំជាផលិតករសុំទាន។ ខ្ញុំស៊ូលើកដៃសំពះស្នើសុំប្រជាជនខ្ញុំឱ្យមកមើល ភាពយន្តមួយដែលគាត់មើលហើយគាត់ទទួលបាន គុណតម្លៃសម្រាប់ជីវិតខ្លួន»។

លោកបន្តថា « កូនអើយបើកើតជាមនុស្សហើយកូនត្រូវចេះធ្វើអំពើល្អចេះជួយសង្គមជាតិខ្លួន កុំគិតតែសុខខ្លួនឯង កូនត្រូវក្លាយជាទំពាំងស្នងឬស្សីកូនត្រូវក្លាយជាយុវវ័យ ដែលខ្លាំងតពីដូនតា
ការលើកដៃសំពះដល់ប្រជាជនខ្លួន ដើម្បីអោយគេទទួលបានផលល្អ មិនថោកទាបទេណាកូន»។

មតិយោបល់