ក្រុមហ៊ុន Fox ប្រហែលជាមិនអាចអញ្ជើញតារាចម្រៀង និងសម្ដែងលោក Will Smith ឲ្យចូលរួមនៅក្នុងរឿង “Independence Day 2” បានទេ ព្រោះថា តម្លៃខ្លួនរបស់លោកថ្លៃខ្លាំងពេក។
ខ្សែភាពយន្តរឿង “Independence Day” មានតួលោក Will Smith ហើយនៅពេលនេះ លោក Roland Emmerich អ្នកដឹកនាំរឿង “Independence Day” បាននិយាយថា នៅក្នុងរឿង “Independence Day 2” នឹងមិនមានវត្តមានលោក Will Smith នោះទេ ព្រោះថា តម្លៃខ្លួនរបស់តារារូបនេះ ថ្លៃខ្លាំងពេក ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនត្រូវពិចារណា ប៉ុន្តែប្រហែលជាមិនយកច្រើនជាង។
យោងតាមគម្រោង រឿង “Independence Day 2” នឹងមានពីរវគ្គ ហើយមានឈ្មោះថា “Independence Day Forever Part 1(2015) និង Part 2(2016)”៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់