បើទោះជាបានច្រានចោលចំពោះការសម្ភាសន៍តតាំងជាមួយអ្នកនាងឈិន សុធារី ពាក់ព័ន្ធនឹងរឿង ឈិន សុធារី ចោទថាខ្លួនជាសហាយស្មន់របស់លោកសុវណ្ណ មករា ប៉ុន្តែតារាសម្ដែងដែលរងការចោទប្រកាន់ នាងឌីណា ក៏បានប្រកាសឲ្យឈិន សុធារី បញ្ចេញភស្ដុតាងដែលអះអាងថានាងគំរាម ឬប្រើសម្ដីធ្ងន់ៗឲ្យបានដាច់ខាតផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះឈិន សុធារី ប្រកាសថាខ្លួនមានភស្ដុតាង តែមិនទាន់ដល់ពេលត្រូវបង្ហាញនោះទេ ដើម្បីកុំមុខមាត់ស្វាមីគឺ លោកសុវណ្ណ មករា ខូចឈ្មោះខ្លាំងពេក ។
តារាសម្ដែងនាងឌីណា បានអះអាងថាបើជ្រុលជាឈិន សុធារី បញ្ចេញព័ត៌មានធ្វើឲ្យនាងល្បី មួយបញ្ច្រាសខ្យល់ឡើង មួយចំហៀងប្រទេសទៅហើយ តើហេតុអ្វីបានជាមិនបញ្ចេញភស្ដុតាងដែលបានប្រកាសថានាងគំរាមកំហែងជាសាធារណៈ។ កញ្ញាថានាងមិនដែលបាននិយាយសម្ដី ធ្ងន់ៗណាមួយទៅលើឈិន សុធារី នោះទេ ហើយនាងមិនមានគម្រោងសុំទោសចំពោះឈិន សុធារី ពាក់ព័ន្ធនឹងការគំរាមរបស់ឈិន សុធារី ដែលចង់លាតត្រដាងរឿងអាស្រូវរបស់ខ្លួន ជាមួយនឹងលោកសុវណ្ណ មករា នោះដែរ។ នាងថារង់ចាំការបង្ហាញភស្ដុតាងរបស់ឈិន សុធារី ហើយនាងក៏មិនខ្លាចចំពោះអ្វីដែលឈិន សុធារី បានប្រកាសនោះដែរ បើទោះជានាងបញ្ជាក់ថានោះជារឿងឥតប្រយោជន៍ ហើយមិនចង់តតាំង ។
ឈិន សុធារី និយាយថាការទាមទារឲ្យបញ្ចេញភស្ដុតាង គឺជាការដោះទ័លរបស់តារាសម្ដែងនាង ឌីណា ដោយសារតែនាងដឹងច្បាស់ថាភស្ដុតាងទាំងនោះប្រសិនបើបញ្ចេញឡើងគឺនឹងមានប៉ះពាល់មុខមាត់របស់លោកសុវណ្ណ មករា ជាស្វាមី។ យ៉ាងណាមិញនាងថា ស្ថានភាពលាតត្រដាងនឹងត្រូវកើតឡើងបើដល់ដំណាក់កាលដែលនាងឈានដល់លែងគិតពីរឿងខូចឈ្មោះរបស់លោកសុវណ្ណ មករា។ នាងថាក្នុងឈ្លោះគ្នា គឺនាងឌីណាបានដៀលត្មិះ ដោយបានហៅខ្លួនថា ភ្លើៗ និងប្រើពាក្យសម្ដីប្រមាថយ៉ាងអសុរសជាច្រើន ជាពិសេសគឺសម្ដីគំរាមថាបើនាងហ៊ានធ្វើឲ្យគេខូចឈ្មោះ គឺនឹងធ្វើឲ្យល្អមើលជាដើម។ ឈិន សុធារី បានចាត់ទុកថាការតតាំងដោយភាសាអសុរស និងសម្ដីក្នុងពេលជម្លោះជាការគំរាមកំហែងចំពោះខ្លួន ដោយក្រៅពីអាចលាតត្រដាង ក៏នឹង ដាក់បណ្ដឹងអមដោយភស្ដុតាង បើនាងឌីណា នៅតែរឹងមាត់ដែលបង្ខំឲ្យអ្នកនាងឈានទៅបញ្ចេញភស្ដុតាង ពីទំនាក់ទំនងសហាយស្មន់ជាមួយលោកនឹងសុវណ្ណ មករា ជាស្វាមី។ ជាមួយនឹងការចចេញមុខតតាំងយ៉ាងស្រួចស្រាលនេះ ដែលគេមើលឃើញថាអ្នកទាំងពីបានឡើងកំដៅដាក់គ្នាក្នុងជម្លោះ
មតិយោបល់