បន្ទាប់ពីបញ្ចប់ សូឡូរបស់ CL ដែលការផ្សព្វផ្សាយសម្រាប់ “The Baddest Female” ក្រុមតារាចម្រៀង 2NE1 បានបង្ហើបឲ្យដឹងថាពួកគេនឹងវិលត្រលប់ជួបអ្នកគាំទ្រខ្លួននៅខែ កក្កដា ខាងមុខនេះ។
ក្រុមតារាចម្រៀង 2NE1 នឹងវិលត្រលប់ជាមួយនឹងបទចម្រៀងរបស់ពួកគេក្រោមចំណងជើងថា “Falling in Love” និងមានព័ត៌មានថា ក្រុមតារាចម្រៀងស្រីរូបនេះបច្ចុប្បន្នកំពុងថត MV កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ។ទោះបីជាយ៉ាងណាវីដេអូចម្រៀងនេះនឹងចេញនៅដើមខែ កក្កដា។
រំឭកកាលពីមុន Yang Hyun Suk បានបង្ហោះនៅលើ ‘YG-Life’ ថា 2NE1 នឹងធ្វើការផ្សព្វផ្សាយចម្រៀង ៤ បទ ក្នុងអំឡុងពេលខែ កក្កដា រហូតដល់ខែ តុលា ។ជាងនេះទៅទៀត ចម្រៀងដំបូង “Falling in Love” នឹងចេញនៅខែ កក្កដា ៕
https://i1272.photobucket.com/albums/y389/domneng/Air/2ne1-13_zps95f08754.jpg
មតិយោបល់