កាលពីក្រុមហ៊ុន HTC ប្រកាសនូវ HTC One អ្នករាល់គ្នាពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការផលិត Smartphone ដែលមើលទៅដូចជាអាលុយមីញូម ហើយក៏មានអ្នកគិតស្រមៃថា ប្រសិនបើវាមានសំបក ស្រោបមាសវិញពិតជាអស្ចារ្យណាស់។
ការស្រមៃនោះក៏បានក្លែយជាការពិត ក្នុងពេលនេះគំនិតរបស់អ្នកជំនាញច្នៃប្រឌិតគ្រឿងអលង្កាពី Goldgenie បានធ្វើការកែប្រែ Smartphone នេះឲ្យកាន់តែមានប្រជាប្រិយភាព នៅពេលនេះ HTC One មានស្រោមមាសហើយ។
គួរបញ្ជាក់ផងដែរថា តម្លៃ 24-carat Gold Edition ទំហំ 32 GB គឺ 1895 ផោន ប្រហែលជា 2900 ដុល្លារ អាមេរិក ចំណែកឯ Platinum Edition មានតម្ហៃ 2095 ផោន៕
មតិយោបល់