ប៉ារីស៖លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់បារាំង Laurent Fabius បានស្នើឲ្យទីក្រុងវ៉ាស៊ិនតោនធ្វើការបកស្រាយពីការចោទប្រកាន់លើការធ្វើចារកម្មរបស់រដ្ឋាភិបាលអាមេរិកលើការិយាល័យរបស់សហគមន៍អ៊ឺរ៉ុបមួយចំនួនដែលមានទីតាំងនៅវ៉ាស៊ិនតោនប្រ៊ូសែលនិងនៅអង្គការសហប្រជាជាតិ។
លោកបាននិយាយទៀតថាពួកយើងកំពុងរងចាំចម្លើយមួយដែលអាចទទួលយកបានទៅតាមផ្លូវច្បាប់បើសិនជាវាដូចជាអ្វីដែលប្រព័ន្ធផ្សព្វផ្សាយបានចុះមែនហើយវាពិតជាពិបាកនឹងទទួលណាស់ប្រសិនបើការចោទប្រកាន់ជាការពិតមែននោះ។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃសៅរ៍កាសែតរបស់អាល្លឺម៉ង់មួយបានសរសេរថាភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិក US. National Security Agency បានផ្តិតយកវីដេអូនៃការិយាល័យរបស់សហគមន៍អ៊ឺរ៉ុបនិងបានចូលទៅក្នុងប្រព័ន្ធចែកចាយព័ត៌មាននៅក្នុងកំព្យូទ័ររបស់សហគមន៍អ៊ឺរ៉ុបផងដោយខ្លួនបញ្ជាក់ថាសម្អាងទៅលើភស្តុតាងមួយចំនួនដែលខ្លួនមាន។
មកទល់ពេលនេះនៅមិនទាន់ការចេញមកបកស្រាយណាមួយពីភាគីខាងអាមេរិកនៅឡើយទេ៕
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/1353266888-french-fm-laurent-fabius-meets-president-shimon-peres-on-gaza-conflict_1611099_zpsc1985e84.jpg
មតិយោបល់