ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ភា​ព​យ​ន្ត ​៣​ ​រ​​​ប​ស់ ​កុំ​កុំ​ ​ជា​ប់​ជា​រឿ​ងរ​ក​ចំ​ណូ​ល​​បាន​ច្រើ​ន​ជា​ង​គេ​​​ក្នុ​ងឆ្នាំ​ ​២​០​១​៤​​

តារាសិល្បៈ​ក្បាច់គុន Donnie Yen ហៅ កុំកុំ បានគ្រប់ដណ្តប់​កំពូល​ក្នុងបញ្ជី​ភាពយន្តទាំង ១០ ​ប្រចាំ​តំបន់អាស៊ី នៅសឹង្ហបុរី ​សម្រាប់ឆ្នាំ ២០១៤ នេះ ។​
បើយោងតាម The Straits Times បានឲ្យដឹងថា ភាពយន្តចំនួន របស់​តារាសិល្បៈក្បាច់គុនកុំកុំ បាន​​ជាប់លំដាប់កំពូល ​ក្នុងនោះមាន រឿង Kung Fu Jungle ជាប់ចំណាត់ថ្នាក់លេខ ៣ ​ដោយរកចំណូលបាន ១,៨ លាន​ដុល្លារ ខណៈដែល រឿង The Monkey King ស្ថិតនៅលេខរៀងទី ៤ រកចំណូលបាន ១,៥ លានដុល្លារ និង រឿង Iceman ជាប់ចំណាត់ថ្នាក់ទី ៥ ​ រកចំណូលបាន ១,១៥ លានដុល្លារ អាមេរិក ។​
ទន្ទឹមជាមួយនឹងរឿងរបស់ខ្លួន ជាប់ក្នុងបញ្ជីកំពូលនេះ កុំកុំ បាន​សរសេរលើហ្វេសប៊ុក សូមអរគុណ ដល់​អ្នកគាំទ្រ នៅសឹង្ហបុរី ដែលគាំទ្រ ភាពយន្តរបស់ខ្លួន ៕​
donniemain_11

មតិយោបល់