ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់​បទ “One More Night” លក់​ភូមិគ្រឹះ​បាន​តម្លៃ $3.5​លាន​ដុល្លារ (វីដេអូ)

កាលពី​ថ្មីៗ​នេះ តារាចម្រៀង Adam Levine ប្រធាន​ក្រុម Maroon 5 ដែល​ត្រូវជា​ម្ចាស់​បទ “One More Night” បាន​លក់​ភូមិគ្រឹះ​របស់​ខ្លួន​នៅក្នុង​តំបន់ Hollywood Hills តម្លៃ ៣.៥​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​មិនដឹងថា អ្នកជា​ជា​នរណា​នោះទេ​។​
​ភូមិគ្រឹះ​មួយ​នោះ ត្រូវបាន​តារាចម្រៀង Adam Levine ទិញ​កាលពី​ឆ្នាំ ២០០៥ ក្នុងតម្លៃ ៣.១​លាន​ដុល្លារ​អាមេរិក ដែលជា​ស្នាដៃ​រចនា​ម៉ូដ​របស់​អ្នក​រចនា​ម៉ូដ Mark Haddawy ហើយ​ត្រូវបាន​ទស្សនាវដ្ដី​ចុះផ្សាយ​ថា​ជា​សំណង​ដ៏​ល្បី​ល្បាយ​មួយ​។​
​ភូមិគ្រឹះ​នោះ​មាន​ទំហំ ១៩០​ម៉ែត្រការ៉េ បន្ទប់ទឹក​២ បន្ទប់ដេក​២ អាង​ហែល​ទឹក​មួយ និង​បាន​តាំងនូវ​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​លើ​ទៅ​ល្អ​ប្រណិត​។​
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែតុលា ឆ្នាំ​កន្លងទៅ ម្ចាស់​បទ “One More Night” ម្នាក់នេះ បាន​ទិញ​វីឡា​មួយកន្លែង​តម្លៃ ៤.៣​លាន​ដុល្លារ​អាមេរិក នៅក្នុង​តំបន់ Benedict Canoy៕

https://i1272.photobucket.com/albums/y389/domneng/adam-levine-chia-tay-biet-thu-74-ty-dong_zpse28f915f.jpg
https://i1272.photobucket.com/albums/y389/domneng/adam-levine-chia-tay-biet-thu-74-ty-dong2_zpsd4e7dac0.jpg
https://i1272.photobucket.com/albums/y389/domneng/adam-levine-chia-tay-biet-thu-74-ty-dong1_zps4476bfca.jpg
https://i1272.photobucket.com/albums/y389/domneng/adam-levine-chia-tay-biet-thu-74-ty-dong4_zps5340b124.jpg
https://i1272.photobucket.com/albums/y389/domneng/adam-levine-chia-tay-biet-thu-74-ty-dong3_zps34b389a5.jpg

បទ Maroon 5 – One More Night

មតិយោបល់