ព័ត៌មានជាតិ

IBM បន្ត​កាត់បន្ថយ​បុគ្គលិក ៣​ពាន់​នាក់

​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ IBM បាន​បន្ត​កាត់បន្ថយ​ស្បុ​គ្គ​លិ​ក​ជាច្រើន​នាក់​បន្ថែមទៀត ដើម្បី​ស្ដាយ​ស្ថានការណ៍​ក្រុមហ៊ុន​។​
​យោងតាម​ប្រធាន​សហជីព​កម្មករ​រប​ស់​ក្រុមហ៊ុន IBM បាន​ឲ្យ​ដឹងថា ក្រុ​ហ៊ុន​នឹង​កាត់បន្ថយ​បុគ្គលិក​ចំនួន ៣.០០០​នាក់ នៅក្នុង​តំបន់​អាមេរិក​ខាងជើង​។ នៅ​ក្នុ​នង​នោះ ក្រុមហ៊ុន IBM នឹង​បន្ត​កាត់បន្ថយ​បុគ្គលិក​ជាច្រើន​ទៀត​តែ​មិនបាន​ប្រាប់​ពី​ចំនួន​ច្បាស់លាស់ ប៉ុន្តែ​លោក Mark Loughride ប្រធាន​ហរិញ្ញវត្ថុ IBM បាន​និយាយថា នឹង​កាត់បន្ថយ​បុគ្គលិក ប៉ុន្តែ​មិនមែន​បុគ្គលិក ដែល​ធ្វើការ​នៅ​សហរដ្ឋអាមេរិក​នោះទេ​។​
​សហជីព​កម្មករ​រប​ស់ IBM បាន​និយាយថា តាម​ការ​ព្យាករ​ទុក បុគ្គលិក​តែ​ត្រូវ​បន្ថយ​បន្ត​អាច​មាននៅ​ប្រទេស​ដា​ណា​ម៉ាក​ចំនួន ១២៨​នាក់ នៅ​អ៊ីតាលី​ចំនួន ២៥០​នាក់ និង​នៅ​អាល្លឺម៉ង់​ចំនួន ៧០០​នាក់៕

IBM Layoffs

មតិយោបល់