ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បី​ពេញ​ហ្វេ​សប៊ុ​កនីកូ​ចេញបទ​ថ្មី នៅ​ក្នុង​ផលិតកម្ម​សាន់ដេ(មានវីដេអូ)

ជាមួយនឹង​អាលប៊ុម​ថ្មី​របស់​ផលិតកម្ម​សា​ន់​ដេ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាលប៊ុម​ស៊ី​ឌី ១៥៦ បាន​ធ្វើឲ្យ​ប្រិយមិត្ត​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក មាន​ការភ្ញាក់ផ្អើល ព្រោះតែ ឃើញ វត្តមាន​របស់​ តារាចម្រៀង នី​កូ ។​មុន​នេះ​ដែរ ព្យុះ​ព័ត៌មាន​បានឲ្យដឹងថា នី​កូ និង​ពេជ្រ សូ​លីកា ដឹក​ដៃ​គ្នា​ចូល​ផលិតកម្ម ថោ​ន តែត្រូ​បាន​តារាចម្រៀង​ពីរ​ដូងនេះ ធ្វើការ​ច្រានចោល​នូវ​ព័ត៌មាន​នេះ ។​បន្ទាប់​ពី​ព័ត៌មាន​នេះដែរ នី​កូ ស្ទើរតែ​បាត់​មុខ​ពី​ស៊ី​ឌី ដោយ​មិនដឹងថា ឈរជើង​នៅ​ផលិតកម្ម​ណាមួយ​ឡើយ ។ រំពេច​ជាមួយនឹង​គ្នា​នេះ​ដែរ ស្រាប់​ពេល​ឃើញ​នី​កូ អើត​មុខ​ឡើង​ក្រឡឺម នៅលើ គ្រប​ស៊ី​ឌី ផលិតកម្ម សាន់ដេ ដោយ​មាន​ចម្រៀង​ច្រៀង​រហូតដល់​ទៅ ៤ បទ ក្នុងនោះ​រួម​មាន​បទ “​ស្រា​លាញ់​គ្នា​ដើម្បី​បែក​” បទ “​ហេតុ​អ្វី​កុហក​បង​?” បទ “​ខ្ញុំ​ជា​មនុស្ស​ខូចចិត្ត​” និង​បទ “​នឹក​អូន​ពេល​ភ្លៀង​ធ្លាក់​” ។​

​ប្រភពព័ត៌មាន​ដែល​កៀក​ស្និទ្ធ​នឹង​តារាចម្រៀង នី​កូ បាន​ប្រាប់ឲ្យដឹង​ថា “​តារាចម្រៀង នី​កូ បាន​ចូល​សម្ងំ​ច្រៀង ក្នុង​ផលិតកម្ម សាន់ដេ រាង​យូរ​ក្រែល ហើយ ពោល​គឺ​ក្រោយ​ព្យុះ​ព័ត៌មាន​ដែលថា គាត់​ចូល​ច្រៀង​ក្នុង​ផលិតកម្ម ថោ​ន គ្រាន់​តែ​ខាង​ម្ចាស់​ផលិតកម្ម មិន​បាន​បង្ហាញ​មុខ​គាត់​ជា​សាធារណៈ​តែប៉ុណ្ណោះ​”​។​
​ចំណែក​អ្នកលេង​នៅលើ​បណ្តាញ​អន​ឡាញ​វិញ ធ្វើ​ការសរសើរ និង​អបអរ​ដល់​តារា​ចម្រៀង​រូបនេះ ស្ទើ​គ្រប់ៗ​គ្នា និង​មាន​អ្នក​ខ្លះ​ចង់​ស្តាប់​សំនៀង​ក្នុង​ផលិតកម្ម​ថ្មី ដែល​នី​កូ​ចូល​ច្រៀង​ថា ពិរោះ​ប៉ុណ្ណា ចេញ​លក់​ពេល​ណា​ដែរ​។​

​តែ​ទោះជា​យ៉ាងនេះក្តៅ គេ​នៅ​មិនទាន់​សង្ឈឹម​នៅ​ឡើយ​ថា តារា​ចម្រៀង​រូប​នេះ​អាច​ជ្រែក​លេខ​រៀង​ឲ្យ​ល្អ​បាន​វិញ នៅលើ​ផលិតកម្ម​ថ្មី​នោះ​ទេ ព្រោះថា ទ្រនំ​នេះ​មិនធម្មតា​ឡើយ ដោយ​មាន​តារា​ចម្រៀង​ល្បីៗ​ជាច្រើន ក្នុងនោះ​មាន លោក ខេមរៈ សិរី​មន្ត លោក ឆាយ វិរៈ​យុទ្ធ លោក ខាន់ ជែម​ស៍ លោក កែវ វាសនា និង​តារា​ផ្សេងៗ​ទៀត ។​រំឭក​ពីមុន នី​កូ ល្បី​បទ “​បង្ខំចិត្ត​បែក​” ដែល​សាងសង​សំនៀង​ជាមួយនឹង តារាចម្រៀង ពេជ្រ សូ​លីកា តើ​បទ​ទាំង ៤ ខាងលើនេះ អាច​ល្បី​មួយ​ណា​ដែរ ទេ នៅពេល​ដែល​ចេញ​លក់​លើ​ទីផ្សារ​នោះ ឬ ក៏​មិន​អាច​ក្តោប​ប្រជាប្រិយ​ដូច​ទៅ​នឹង​ទ្រនំ​ចាស់​?​៕

https://i1272.photobucket.com/albums/y389/domneng/Decore/Niko1_zps454a0b54.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Niko4_zpsa1db9f35.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Niko3_zps510c4a89.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Niko2_zpsff764125.jpg
nico
https://i1272.photobucket.com/albums/y389/domneng/Decore/12057_427017580729688_702876696_n_zpsc4bb297d.jpg

ស្ដាប់បទចម្រៀង ហេតុអ្វីគេកុហកខ្ញុំ sunday cd vol 156 ខាងក្រោម៖

មតិយោបល់