ព័ត៌មានជាតិ

កីឡាករ Beckham បែង​ភាគ ៦ រូបថត​ផ្សព្វផ្សាយ​បណ្តាញ​ទូរទស្សន៍ Sky Sports

​នា​ពេល​ថ្មីៗ​នេះដែរ វីដេអូ​ផ្សព្វផ្សាយ​នៅលើ បណ្តាញ​ស្ថានីយ៍ទូរទស្សន៍ Sky Sports ជាមួយនឹង​វត្តមាន​ដ៏​អស្ចារ្យ​ដែលមាន Beckham រហូតដល់​ទៅ ៦ ។​វីដេអូ​នេះ​ដែរ​បាន​បរិយាយ ពី​ជីវិត​បុរស​ម្នាក់ នៅក្នុង​គ្រួសារ​ដំបូង​ជាមួយនឹង​សកម្មភាព ៦ ផ្សេងគ្នា ប៉ុន្តែ​ពួកគេ​ទាំងអស់​តែងតែ​មើល​កម្មវិធី របស់ Sky Sports ។​
​វីដេអូ​ផ្សព្វផ្សាយ​នេះ​ដែរ​មិនមែន​យកចិត្តទុកដាក់​លើ តួអង្គ Beckham តែ​ប៉ុណ្ណោះ​ទេ តែ​បង្ហាញ​ពី​ប្រសិទ្ធភាព​ជា​ច្រើន​នៃ​វា​។​ដោយ​គេ​ឃើញ​រូប​របស់ Beckham ត្រូវបាន​កេក្លូន ដោយ​ចេញ​ជា ៦​រូប ក្នុង​ឈុត​វីដេអូ​ចេញ​ដំបូង​។​
​អតីត​កីឡាករ David Beckham បន្ទាប់​ពី​ចូលនិវត្តន៍ បាន​ចូលរួម​ពាក់ព័ន្ធ​យ៉ាងខ្លាំង លើ​ការផ្សព្វផ្សាយ​ផ្សេងៗ ។​ប៉ុន្តែ​វា​មិនទាន់​គ្រប់គ្រាន់​ដើម្បី​ស្ថារ​កេរ្តិ៍ឈ្មោះ​ឡើ​វិញ ដូចនឹង​ពិភព​បាល់ទាត់​នា​អតីតកាល​នោះ​។​
​ថ្មី​នេះ​ដែរ កីឡាករ David Beckham ក៏​បាន​ចំណាយពេល​សាងសង់ ពហុ​កីឡដ្ឋាន Old Traford ដែល​ធ្វើ​ចេញពី Lego នោះ​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Beckham2_zpsa2df71e7.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Beckham1_zps92d99d42.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Beckham4_zpsf8982740.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Beckham3_zps4890767f.jpg
ទស្សនាវីដេអូ​ Beckham ថតផ្សព្វ​ផ្សា​យ​ទូរទស្សន៍​ Sky Sports ដូ​ចខាងក្រោម​នេះ ៖

មតិយោបល់