ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង​រ៉េ​ប Kanye West វាយ​អ្នកកាសែត​ (Video Inside)

​កាល​ពី​ម្សិលមិញ​នេះដែរ តារាចម្រៀង​រ៉េ​ប​ស្បែក​ខ្មៅ Kanye West មិត្ត​ប្រុស​តារា Porn នាង Kim Kardasian ដែល​ទើបតែ​ទទួល​បាន​កូន​ដំបូង​រួមគ្នា បាន​បង្ហាញមុខ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង ឡូអេ​ន​ជើ​ឡេស ។​ឈរ​រងចាំ​នៅក្រៅ ចាំ​ស្វាគមន៍ Kanye West ដោយ​អ្នកកាសែត ៥ នាក់ ។ ជាមួយនឹង​គ្នា​នេះដែរ អ្នកកាសែត​ម្នាក់​បាន​សួរ​រំឭក​ពី​ព័ត៌មាន​ដែល​ទាក់ទង​នឹង Kanye West ដែល​ធ្វើ​ឲ្យ​តារា​រូប​នេះ​ខឹង​នឹង អ្នកកាសែត​ទាំងនោះ ក៏​បាន​ទៅ​វាយ​លើ​អ្នកកាសែត​ម្នាក់ រហូត​ដល់​អ្នកកាសែត​នោះ​ត្រូវបាន​គេ​បញ្ចូនទៅ​កាន់​បន្ទប់​សង្គ្រោះ​បន្ទាន់​។​

​ទាក់ទិន​នឹង​រឿងរ៉ាវ​នេះ​ដែរ ខាង​មន្ត្រី​ប៉ូលិស បាន​ធ្វើ​ការប្រមូល ភស្តុតាង ។ តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ឲ្យដឹង​ថា ពេលនោះ អ្នកកាសែត​ទាំងនោះ បាន​ដាក់​សំនួរ​ដែល​ទាក់ទង​នឹង​កូនស្រី​របស់ Kim និង Kanye និង​រឿងអាស្រូវ​ផ្សេងៗ​ទាក់ទិន​នឹង​រឿងនេះ ដែល​ធ្វើឲ្យ Kanye ចូល​ទៅ​វាយ​អ្នកកាសែត​តែ​ម្តង​។​
​តែ​ទោះជា​យ៉ាងណា រឿង​នេះ​ដែរ នៅ​មិន​ទាន់​បង្ហាញ​ឲ្យ​ជាក់លាក់​ថា Kanye អាច​ប្រឈម​មុខ​នៅ​តុលាការ នៅពេលណា និង​បង់ប្រាក់​ដើម្បី​បញ្ចប់​បញ្ហា​នេះ​ឬ​ក៏​យ៉ាងណា​នោះ​ទេ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/KanyeWest1_zps35ac7512.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/KanyeWest5_zps110818d8.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/KanyeWest4_zps0411c7f8.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/KanyeWest2_zps4c5f76ee.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/KanyeWest6_zps1498077c.jpg
ទស្សនាវីដេអូ​ឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់