កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ បានផ្ទុះកំហឹងយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានឃើញនូវវីដេអូ និង ព័ត៌មាន ស្ដីអំពីក្រុមបុរសជនជាតិវៀតណាម ប្រើដំបងឆក់លើក្មេងអាយុប្រមាណជាង ២ ឆ្នាំ នៅខេត្ត មណ្ឌលគិរី ។
តាមរយៈគណនី ហ្វេស ប៊ុក ផ្លូវការរបស់អ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញអារម្មណ៍ឈឺចាប់យ៉ាងតក់ស្លុត ក្នុងនាមជាម្ដាយមួយរូប ទៅកាន់ក្រុមបុរសជនជាតិវៀតណាម ដែលបានធ្វើទារុណកម្មយ៉ាងឃោឃៅចំពោះ កុមារា ព្រមទាំងសរសេរនៅលើបណ្តាញសង្គមរបស់អ្នកនាងថា ” ពេលបានមើលហើយឡើងញ័របេះដូង អាងាប់តៃហោង ! ” ។
គួរបញ្ជាក់ផងដែរថា មានហ្វេនៗរបស់អ្នកនាង យក់ ថិតរដ្ឋា បាននាំគ្នាចូលមកគាំទ្រអ្នកនាង នឹងបញ្ចេញមតិខ្លាំងជាងអ្នកនាងទៅទៀត ព្រោះតែស្អប់ទង្វើរដ៏ព្រៃផ្សៃយ៉ាងឃោឃៅបំផុត ៕
អត្ថបទ៖ អេបិល
មតិយោបល់