ព័ត៌មានជាតិ

ផ្ទុះ​ធុង​ហ្គាស​នៅ​ចិន​ស្លាប់​ពីរ​នាក់​កាលពី​ព្រឹក​មិញ

​ប៉េកាំង (24/07/13): ប្រភព​ពី​អជ្ញាធរ​បាន​និយាយ​ថា​មនុស្ស​បាន​ស្លាប់​ភា្ល​មៗ​ក្រោយ​ការផ្ទុះ​ធុង​ហ្គាស​មួយ​នៅក្នុង​ហារ​ធ្វើ​នំ​ប័ង​មួយ​កន្លែង​ស្ថិត​នៅក្នុង​ទីក្រុង​ប៉េកាំង​។ បួន​នាក់​បានរ​បួស​ហើយ​ជា​ច្រើន​នាក់​ទៀត​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ក្រោយ​ការ​ហេតុការណ៍​ផ្ទុះ​នា​វេលា​ម៉ោង​ប្រមាណ 7 និង 33 នាទី​ព្រឹក​ថ្ងៃ​ពុធ​។​ជា​សំណាងល្អ​ភ្លើង​ដែល​បាន​ឆាបឆេះ​ត្រូវ​បាន​ពន្លត់​មុន​ពេល​វា​ឆេះ​រាលដាល​ទៅ​អគារ​នៅ​ក្បែរ​ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ប្រមូល​យក​ចេញ​នូវ​ធុង​ហ្គាស​ពីរ​ផ្សេង​ទៀត​ដែល​មាន​ទម្ងន់​ជា 50 គីឡូក្រាម​តែ​មិន​បាន​ផ្ទុះ​។ សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​និយាយថា​ខ្លួន​បាន​ឭ​សម្លេង​ផ្ទុះ​យ៉ាងខ្លាំង​ហើយ​កំទេច​កញ្ចក់​បាន​ហោះ​ចេញពី​ក្នុង​ហាង​ហើយ​បង្ក​របួស​ដល់​អ្នកដំណើ​រ​និង​ភ្ញៀវ​ដែល​នៅក្នុង​ហាង​ផងដែរ​៕​
132569521_31n

មតិយោបល់