ព័ត៌មានជាតិ

តារា​សម្តែង​វ័យក្មេង​ជប៉ុន Takizawa Laura ចង់​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ទៅ​មើល​ការប្រកួត ក្លិប​មាន់​ខ្នាយ​មាស នៅ​ហុងកុង​

​តារា​សម្តែង Takizawa Laura ថ្មីៗ​នេះ​បាន​និយាយថា នាង​នឹង​មក​ទីក្រុង​ហុងកុង ដើម​ម្បី​អបអរ​ចំពោះ​ក្រុម​បាល់ទាត់ ដែល​អ្នក​ចូលចិត្ត ក្នុងអំឡុង​ទេសចរណ៍​បាល់ទាត់ ក្លិប មាន់​ខ្នាយ​មាស មក​កាន់​តំបន់​អាស៊ី ។​
​នាង Takizawa Laura ត្រូវបាន​គេ​ស្គាល់​នាង​ថា ជា​តារា​សម្តែង​ដ៏​ល្បីល្បាញ នៅក្នុង​ប្រទេស​ជប៉ុន ដោយ​បាន​ចែករំលែក​ក្តីស្រលាញ់ ជាមួយនឹង​ក្លិប​បាល់ទាត់ អង់គ្លេស មាន់​ខ្នាយ​មាស ។ នៅក្នុង​បទ​សម្ភាស នា​ពេល​ថ្មីៗ​នេះ ដែរ តារា​សម្តែង​វ័យ ២១ ឆ្នាំ បាន​អះអាង​ដោយ​ខ្លួនឯង​ថា ខ្លួន​នឹង​ព្យាយាម​ទៅ​ទីក្រុង​ហុងកុង ដើម្បី​អបអរ​ពាក្យ​ថា មាន់ ដោយ​ចង់​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ចូលរួម​ដែរ ។​

​នា​ពេលកន្លងមក នាង Takizawa Laura ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ ជាមួយនឹង​សម្រស់​ដ៏​ស្រស់ស្អាត​ផូរផង់ និង​ទទួលបាន​ការទាក់ទាញ​យ៉ាងច្រើន ដោយ​ចំណាយ​ពេល ១ ឆ្នាំ នៅក្នុង​ប្រទេស​ជប៉ុន​។​
​ទោះបីជា​យ៉ាងនេះក្តី តារា​សម្តែង វ័យ ២១ ឆ្នាំ បាន​ធ្វើ​ការផ្លាស់ប្តូរ ដោយ​ប្រកាន់យក​ភាព​សិច​ស៊ី ។​
​នាង Takizawa Laura កើត​នៅ ឆ្នាំ ១៩៩២ និង​ជា​កូនកាត់ ៣ សាស អឺរ៉ុប អាស៊ី និង អារ៉ាប់ ដូច្នេះ​ហើយ​មើល​ទៅ​នាង ពិតជា​ទាក់ទាញ ។​ជាមួយនឹង​គ្នា​នេះដែរ នាង​មាន​កម្ពស់ ១៧២ សង់ទីម៉ែត្រ ដែល​ធ្វើឲ្យ​មហាជន​ទាក់ទាញ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/TakizawaLaura10_zps9e787f9c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TakizawaLaura11_zpsff403942.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TakizawaLaura7_zps2519d9f2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TakizawaLaura6_zps8efe907d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TakizawaLaura8_zpsf3dc99d8.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TakizawaLaura9_zps67909bf2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TakizawaLaura12_zps621e7f1a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TakizawaLaura2_zps804006f3.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TakizawaLaura4_zps89d23dc2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TakizawaLaura13_zps8ecb4cd7.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/TakizawaLaura3_zps45c24d5d.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖

ក្លិបមាន់ខ្នាយមាស ហ្វឹកហាត់ នៅ​ហុងកុង ៖

មតិយោបល់