ព័ត៌មានសិល្បៈ និងកម្សាន្ត

Miley Cyrus ថត​ស្រាត​ដាក់​លើ​អាវយឺត​ប្រឆាំង​នឹង​ជំងឹមហារីក​ស្បែក​

​ថ្មីៗ​នេះ​យោងតាម​សារព័ត៌មាន​បរទេស​នា​នា បានឲ្យដឹងថា តារាចម្រៀង Miley Cyrus បានធ្វិ​ត​នៅលើ​ធ្វី​ត​ទ័រ ដោយ​បង្ហាញ​អំពី ការ​សហការ​ផលិត​ជាមួយ​នឹង​អ្នក​រចនា​ម៉ូដ ដ៏​ល្បាញ​ល្បី Marc Jacobs ក្នុង​យុទ្ធនាការ ប្រឆាំង​នឹង​ជំងឺ​មហារីក​ស្បែក ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Protect The Skin You’re In ។ ក្នុង​ការសហការ​នេះដែរ តារាចម្រៀង Miley Cyrus ត្រូវ​សម្រេច​ចិត្ត​ថត​ស្រាត​ដោយ​គ្រាន់តែ​យក​ដៃ​ទាំង​ពីរ​បទ តំបន់​សម្ងាត់ និង​ផ្នែក​ខាងលើ សុដន់​ទាំង​ទ្វេរ​របស់​នាង បិទបាំង​ដោយ​អក្សរ Protect The Skin You’re In ដោយ​ត្រូវ​បោះពុម្ព​នៅលើ​អាវយឺត​។​

​បទ​សម្ភាស​ថ្មីៗ​នេះដែរ នៅលើ​ស្ថានីយ៍ទូរទស្សន៍ ក្នុង​កម្មវិធី Daybreak ក៏​ចែករំលែក​ទស្សនៈ​របស់​ខ្លូន​ដោយ​ទាក់ទង​ហេតុ​នឹង​ផល ដោយ​តារាចម្រៀង​វ័យ ២០ ឆ្នាំ រូបនេះ​បាន​និយាយថា “​ខ្ញុំ​ជឿជាក់​ទៅលើ​ជោគវាសនា​ដែល​បាន​កំណត់ ព្រោះ​ថា​ខ្លួន​របស់​ខ្ញុំ​ក៏​បាន​ឃើញ​លទ្ធផល​ជា​ច្រើន ជាក់ស្តែង​ខ្ញុំ​មានសំណាង​យ៉ាងច្រើន ប្រហែល​ជា​ជីវិត​អតីតកាល​របស់​ខ្ញុំ​”​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Miley Cyrus ក្រោយពី​ជួប​ជាមួយនឹង​គូ​ដណ្តឹង​នៅ​កាណាដា តារា​ចម្រៀង​រូប​នេះ មុខ​រីក​ដូច​គ្រាប់​ជី ខណៈ​ដែល​ព័ត៌មាន​មុន​ថា ពួកគេ​ពន្យា​ពេល​រៀបការ​ព្រោះតែ​មាន​រឿង​រកាំរកូស​នោះ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/MileyCyrus2_zps539838a5.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/MileyCyrus1_zps13352d0d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/MileyCyrus3_zpseac532dd.jpg
ទស្សនាវីដេអូឃ្លិបបទចម្រៀង 7 Things របស់ Miley Cyrus ៖

មតិយោបល់