ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez បទចម្រៀងថ្មី Slow Down បង្ហោះលើ VEVO មានអ្នកគាំទ្រ​​ច្រើន​សន្ធឹក​

កាលពីខែ មុននេះតារាចម្រៀង Selena Gomez បានចេញបទចម្រៀង​ក្រោមចំណង​ជើងថា Come & get it ដែលទទួលបានប្រជាប្រិយ​​យ៉ាងច្រើន​កុះករ និងក៏អរ​ហើប​ជើងពីដីព្រោះតែបទនេះដែរ ។​

ក្រោយនៃការចេញបទចម្រៀងនេះ ប្រភពព័ត៌មានផ្សេងៗបាន​ឲ្យដឹងថា តារាចម្រៀង Selena Gomez បានត្រូវរ៉ូវ​ជាមួយនឹង Justin Bieber តែ​លទ្ធផលត្រូវរ៉ូវគ្នា​ នេះ​ត្រឹមតែ​ជា​មិត្តភក្តិទៅវិញ ដោយអាចបង្កាច់ភ្លើងស្នេហា​​​ឡើងវិញបាននោះទេ ។​ និងមានព័ត៌មាន​ជាបន្តបន្ទាប់និយាយអំពីខួបកំណើតរបស់តារាចម្រៀង​ស្រីស្រស់វ័យ ក្មេង ដែល​ធ្វើខួបកំណើត នៅឡូអេន​ជើឡេស ដោយ​​គ្មានវត្តមាន​តារាចម្រៀង Justin Bieber ។

ថ្មីៗនេះដែរ Selena Gomez បានចេញបទចម្រៀង ថ្មីមួយទៀតក្រោមចំណង​ជើងថា Slow Down តាមរយៈ​បទនេះដែរ មានប្រភពដដែល​បាន​ឲ្យដឹងថា ជាបទចម្រៀង​មួយ​ដែលទាក់ទង​នឹងជីវិត​ស្នេហារបស់នាង ជាមួយនឹងអតីតមិត្តប្រុស Justin Bieber ។ បទ Slow Down នេះដែរ ត្រូវបាន​គេយកមកបង្ហោះ​នៅលើ VEVO ដោយមានអ្នកចុចបង្ហាញរហូតដល់ទៅ 8,599,136 ដង ដោយចាប់តាំងពីថ្ងៃទី ១៩ មកម្លេះ ៕​
selena-gomez-slow-down-1
ទស្សនាបទចម្រៀង Slow Down ដូចខាងក្រោម ៖

មតិយោបល់