ព័ត៌មានសិល្បៈ និងកម្សាន្ត

ពោតក្រហមរបស់ ឌុច លីដា គ្មានទីផ្សារក្នុងស្រុក ប្រកាសឲ្យអ្នកគាំទ្រជួយ

ភ្នំពេញៈ ជាការភ្ញាក់ផ្អើលណាស់ ដែល​ ឌុច លីដា បានប្រកាសថា នាងមាន​ចំការពោតក្រហម នៅទឹកដីប៉ៃលិន និងប្រកាស​ឲ្យអ្នកគាំទ្រ ជួយ​គាំទ្រ​ពោត​ក្រហមរបស់នាង ដែលកំពុងគ្មានទីផ្សារ​ក្នុងស្រុក​។​

នៅរសៀលថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៦ ឌុច លីដា បានសរសេរនៅលើហ្វេសប៊ុក​ឲ្យដឹងថា«ខ្ញុំមានពោតផ្អែម (ពោតក្រហម) ដែលដាំនៅប៉ៃលិន សាច់ខ្ចីល្អ មិនប្រើគីមីដូចប្រទេសជិតខាងទេ ។ប៉ុន្តែគ្មានទីផ្សារនៅក្នុងស្រុកទេ ស្រុកថៃឲ្យតំលៃថោកពេក »

តារាស្រីកំពុងមានទីផ្សារក្នុងស្រុក​ខាងលើ បានបន្តថា «បើខ្ញុំយកមកលក់នៅភ្នំពេញ តើបងប្អូនជួយគាំទ្រ កសិផលខ្មែរ ដែរទេ? សូមជួយកសិករខ្មែររយើងផងបើមិនចឹងទេពួកយើងគ្មានកំលាំងដើរទៅមុខទៀតទេ។ សង្ឃឹមថាកម្ពុជាយើងនឹងមានទីផ្សារកសិកម្មល្អដូចគេដែរ ព្រោះយើងជាប្រទេសដែលពឹងផ្អែកលើកសិកម្ម ។ សូមអរគុណ បងប្អូនទាំងអស់គ្នា»៕​

Duch LidaDuch Lida (1)Duch Lida (2)Duch Lida (3)Duch Lida (4)Duch Lida (5)Duch Lida (6)Duch Lida (7)

មតិយោបល់