ព័ត៌មានសិល្បៈ និងកម្សាន្ត

Kristen Stewart ប្រមាថ​អ្នកកាសែត​ព្រោះតែ​រំខាន​

​ថ្មីៗ​នេះដែរ សារព័ត៌មាន​បរទេស​មួយ​បានឲ្យដឹងថា វីដេអូ​ឃ្លិប​មួយ​ដែល​និយាយ​ពី​កិច្ចសន្ទនា​ដល់​តឹង​សរៃ​ក រវាង តារា​សម្តែង Kristen Stewart និង​អ្នកកាសែត ខណៈ​ដែល​នាង​បាប​ន​ឈរ​នៅ​ពីក្រោយ​របង​ទ្វារ​ច្រកចេញចូល ហើយ​ធ្វើ​ឲ្យ​តារា​សម្តែង​ស្រី​រូប​នេះ​បាន​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ទៅកាន់​អ្នកកាសែត​។​ជាមួយនឹង​គ្នា​នេះ អ្នកកាសែត​បាន​សួរថា ទៅកាន់ Kristen ថា​ហេតុអ្វី​បានជា​គាត់​ចាកចេញ​? តារ​សម្តែង​ស្រី​រូបនេះ​បាន​ឈ្លើយ​ទាំង​ខឹង​សប្បា​រថា គាត់​មិន​សម​នឹង​ទទួលបាន​ខ្យល់​ដក​ដង្ហើប ជាមួយ​នឹង​នាង​នោះទេ ។ ជាង​នេះ​ទៅ​ទៀត​នាង​បាន​ប្រើប្រាស់​ពាក្យ​ប្រមាថ​ដល់ អ្នកប្រមាញ់​រូប និង​ជា​អ្នកកាសែត​រូបនោះ​ថែម​ទៀត​។​

​វីដេអូ​ឃ្លិប​នេះ​ត្រូវបាន​បញ្ចប់​ខណៈ​ដែល​នាង បាន​ចូល​ឡាន តែ​នាង​ត្រូវ​បាន​រំខាន​ជានិច្ច​ពី​អ្នកកាសែត​រូបនោះ ដោយ​តែងតែ​សួរ​សំនួរ​ទាក់ទិន​នឹង អតីត​មិត្ត​ប្រុស Robert Pattinson ។​
​កាលពី​ថ្ងៃ អាទិត្យ​កន្លងទៅនេះ តារា​សម្តែង ក្នុង​រឿ​អ Twilight ក៏​បាន​បង្ហាញ​ខ្លួន​នៅ​តាម​ផ្លូវ ដោយ​បណ្តើរ​ឆ្កែ​មួយ​ក្បាល ។ ក្នុង​ដំណើរ​នេះដែរ តារា​សម្តែង​វ័យ ២៣ ឆ្នាំ បាន​ស្លៀកពាក់​ខោ​ខូវប៊យ ពាក់អាវ​ឡើង​ស្តើង ខណៈ​ដែល​អាវ​នោះ បង្អៀ​រចេញ អាវទ្រនាប់​ពណ៌​ខ្មៅ ពោល​គឺ​ពាក់អាវ សឹងតែ​មិន​ពាក់​។ ហែរ​ហម​ដំណើរ​តាម​ផ្លូវ​នេះ​ដែរ ក្រៅពី​ឆ្កែ នៅ​មាន​មិត្តភក្តិ ២ នាក់​ផ្សេង​ទៀត​ផង​ដែរ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

https://i1272.photobucket.com/albums/y389/domneng/Decore/Kristen1_zpscde0958d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Kristen3_zpse9027812.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Kristen2_zps1c9039fb.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Kristen4_zps9e220ec1.jpg

មតិយោបល់