យោងតាមសារព័ត៌មានបរទេសមួយដែលបានចុះនៅថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៣ បានឲ្យដឹងថា បន្ទាប់ពីខ្សែភាពយន្ត “I hear Your Voice” ត្រូវបានបញ្ចប់តារាសម្តែងកស្រី Lee Bo Young បានប្រកាសដំណឹងល្អមួយភ្លាម។
នោះគឺតារាស្រី Lee Bo Young និងតារាសម្តែងប្រុស Ji Sung បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅក្នុងខែ កញ្ញា បន្ទាប់ពីបានស្រលាញ់គ្នាអស់ ៦ ឆ្នាំកន្លងមក។
តារាសម្តែងស្រី Lee Bo Young បានប្រាប់ដឹណឹងនេះបន្ទាប់ពីបានបញ្ចប់ភាគចុងក្រោយនៃរឿង “I Hear Your Voice” ដែលចាក់ផ្សាយនៅយប់ចុងក្រោយ ម្យ៉ាងទៀតគាត់បានសរសេរសំបុត្រដោយដៃមួយទៅអ្នកគាំទ្ររបស់គាត់ដោយប្រាប់ថា “ខ្ញុំនិងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី ២៧ ខែ កញ្ញា នេះ។ អ្នកទាំងអស់គ្នាច្បាស់ជាអបអរសាទរយ៉ាងខ្លាំងដល់ខ្ញុំមែនទេ? ខ្ញុំបានផ្សាយដំណឹងនេះក្នុងខែ មិថុនា ហើយបានចំណាយពេលដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍នេះ ប៉ុន្តែខ្ញុំមិនអាចខកខានការងារឬក៏ការរៀបចំពិធីអាពាហ៍ពិពាហ៍បានទេរហូតដល់នាទីចុងក្រោយ”។ ចំណែកឯអនាគត់ប្តីរបស់តារាស្រី Lee Bo Young លោក Ji Sung បានប្រាប់ដំណឹងនេះទៅកាន់អ្នកគាំទ្ររបស់គាត់ដែលដោយសរសេរថា “ខ្ញុំនឹងចាប់ផ្តើមពេលវេលាថ្មីនឹងគ្រួសារមួយ។ ហើយពេលនេះអារម្មណ៍របស់ខ្ញុំយល់ថាមានសំពាធនិងការធុញថប់ប៉ុន្តែមិនមែនតែខ្ញុំម្នាក់ទេដែលមានអារម្មណ៍បែបនេះគឺអ្នកគ្រប់គ្នាទាំងអស់នៅពេលដែលជិតរៀបអាពាហ៍ពិពាហ៍ក៏មានអារម្មណ៍បែបនេះដែលមែនទេ? សូម្បីតែសរសេរអក្សរ ពីរ បី បន្ទាត់ក៏ខ្ញុំបានព្យាយាមរក្សាក្រដាស់មិនឲ្យជ្រួញដែរ។ ម្យ៉ាងទៀតបេះដូងរបស់ខ្ញុំហាក់ដូចជាភ័យនិងរំភើបជាខ្លាំង”។
គូរបញ្ជាក់ផងដែលថា អាពាហ៍ពិពាហ៍របស់ Lee Bo Young និង Ji Sung នឹងត្រូវបានធ្វើឡើងនៅទីក្រុង សេអ៊ូល ក្នុងសណ្ឋាគារ Walkerhill នៅថ្ងៃទី 27 ខែ កញ្ញា ៕
https://i1272.photobucket.com/albums/y389/domneng/LeeBoYoungandJiSung1_zpsbd540357.jpg
https://i1272.photobucket.com/albums/y389/domneng/LeeBoYoungandJiSung3_zps7339a4dd.jpg
https://i1272.photobucket.com/albums/y389/domneng/LeeBoYoungandJiSung2_zps76693726.jpg
មតិយោបល់