ព័ត៌មានសិល្បៈ និងកម្សាន្ត

Marian Rivera សុបិន្ត​បរាជ័យ តែ​ក្លាយ​ជា​តារា​សម្តែង​ដ៏​ល្បី​

​មិន​ត្រឹមតែ​មាន​រូប​សម្រស់​ស្រស់​សោភា និង ឆ្លាត​វាងវៃ តែ​ម្យ៉ាង​នោះទេ នាង Marian Rivera តែងតែ​បង្ហាញ​អ្វី​ប្លែកៗ និង​ជាពិសេស​ដល់​អ្នកគាំទ្រ ។​
​មាន​ឈ្មោះ​ពេញ​ថា Marian Gracia Rivera កើត​នៅ ទីក្រុង ម៉ា​ឌ្រី​ដ ប្រទស​អេ​ស្ប៉ាញ នៅ​ថ្ងៃ​ទី ១២ ខែ សីហា ឆ្នាំ ១៩៨៤ ហើយ​នាង​ក៏​បាន​បែង​ពី​ឪពុក​របស់​នាង មកកាន់​ហ្វីលីពីន ដើម្បី​រស់​នៅ​ជាមួយ​នឹង​ម្តាយ ខណៈ​ដែល​មាន​អាយុ ៣ ឆ្នាំ ។

​នាង Marian Gracia Rivera មិន​ដែល​គិតថា ខ្លួន​នឹង​ក្លាយ​ជា​តារា​សម្តែង​ម្តងណា​ឡើយ ដោយ​មាន​ផ្នត់គំនិត​សុបិន​ចង់​ក្លាយជា គ្រូពេទ្យ ឬ​មេធាវី ។​នាង​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ ជា​លើកដំបូង ខណៈ​ដែល​នាង​កំពុង​រៀន​នៅ​វិទ្យាល័យ ក៏​ប៉ុន្តែ​នាង​ចំណាយ​ពេលវេលា សិក្សា​ច្រើនជាង ប្រឡូក​សិល្បៈ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ បន្ទាប់​ពី​ខ្សែភាពយន្ត “Wild Dances” បាន​ចេញផ្សាយ​លើ​ទីផ្សារ នាង Marian Rivera បាន​រវល់​មមា​រញឹក​ក្នុង​វិស័យ សិល្បៈ​។​តាមរយៈ​រឿង​នេះ​ដែរ បាន​ធ្វើឲ្យ​នាង​ទទួល​បានស្នេហា ជាមួយនឹង​អ្នកដឹកនាំ​រឿង​។ ក្រោយៗ​មក​ទៀត​នាង​បង្ហាញ​វត្តមាន ជាច្រើន លើ​ទស្សនា​វ​ដ្តី ក្នុង​ប្រទេស​ហ្វីលីពីន​៕
https://i1272.photobucket.com/albums/y389/domneng/MarianRivera6_zps3e8433f0.jpg
https://i1272.photobucket.com/albums/y389/domneng/MarianRivera7_zps7681913d.jpg
https://i1272.photobucket.com/albums/y389/domneng/MarianRivera4_zps0aa76e5a.jpg
https://i1272.photobucket.com/albums/y389/domneng/MarianRivera3_zpsebdebf73.jpg
https://i1272.photobucket.com/albums/y389/domneng/MarianRivera2_zpsc342dd8d.jpg
https://i1272.photobucket.com/albums/y389/domneng/MarianRivera5_zps28530cb9.jpg

មតិយោបល់