ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber យក​ទូរស័ព្ទ​របស់​អ្នកគាំទ្រ​ដាក់ចូល​ក្នុង​ខោ​

​យោងតាម​សារព័ត៌មាន​របស់​បរ​ទេ​ស​មួយ​ដែល​ចុះ​នៅ​ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៣ បាន​ផ្សាយ​ការប្រគុំ​តន្ត្រី​របស់ Justin Bieber នៅ​យប់​ថ្ងៃ អង្គារ ក្នុង​ទីក្រុង New Jersey ខណៈពេល​ដែល​គេ​កំពុង​និយាយ​ហើយ​សួរ​ទៅ​ទស្សនិកជន​លើ​ឆាក ពេលនោះ​មាន​ទស្សនិកជន​បាន​បោះ​វត្ថុ​ខុសៗ​គ្នា​ជា​ច្រើន​ទៅ​លើ​ឆាក បន្ទាប់មក Justin Bieber បាន​រើសយក​ទូរស័ព្ទ​របស់​នាក់​គាំទ្រ​ហើយ​បាន​ដាក់​វា​ចូលទៅក្នុង​ខោ​របស់ខ្លួន​។​

​ដំបូង​គឺ Justin Bieber បាន​និយាយថា “​សូម​អ្នក​ទាំងអស់​គ្នា​កុំ​បោះ​របស់របរ​មកលើ​ឆាក​នេះ​ទៀត អ្នក​រាល់គ្នា​ដឹង​ទេ​ថា​នេះ​ជា​បញ្ហា​រាំងស្ទះ​” ។ ទោះជា​យ៉ាងណា​អ្នកគាំទ្រ​ខ្លះ​មិនដឹងមិនឮ​ពាក្យ​សំដី​របស់ Justin និយាយ​នោះ​ទេ​ឬ​ពួក​គេ​មាន​ចេតនា​មិន​អើពើ​អ្វី​ទាំងអស់​ហើយ​បាន​បោះ​ទូរស័ព្ទ iPhone ទៅ​លើ​ឆាក​ថែម​ទៀត​។ ពេលនោះ Justin បាន​រើស​ទូរស័ព្ទ​ឡើង​ហើយ​និយាយ​លេង​ថា “​ខ្ញុំ​ត្រូវការ​ទូរស័ព្ទ iPhone ថ្មី​មួយ​” បន្ទាប់មក​គេ​បាន​ដាក់​ទូរស័ព្ទ​នោះ​ចូល​ទៅក្នុង​ខោ​របស់​គេ​ធ្វើឲ្យ​ទស្សនិ​ជន​ស្រែកហោ​យ៉ាងខ្លាំង​នៅក្នុង​ការប្រគុំ​ត្ត្រី​នោះ​។ បន្ទាប់មក Justin បាន​ដក​វា​ចេញ​មក​វិញ​ហើយ​បាន​បោះ​ទូរស័ព្ទ​ទៅ​កន្លែង​ផ្សេង ហាក់ដូចជា អំណោយ ដោយ​មិន​ឲ្យ​ត្រលប់​ទៅ​ម្ចាស់​ទូរស័ព្ទ​វិញ​នោះ​ទេ ។

​គូរ​បញ្ជាក់​ផង​ដែរ​ថា​មាន​អ្នកគាំទ្រ​ជាច្រើន​បន្ទាប់​វីដេអូ​នេះ​បង្ហោះ​នៅលើ​អ៊ីនធឺណិត ដោយ​បាន​បង្ហាញ​គំនិត​មិន​យល់ស្រប​ទៅលើ​ទង្វើ​របស់ Justin Bieber បានធ្វើ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/JB5_zps25ee15f9.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/JB6_zps88e3584b.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/JB4_zps3a35c609.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/JB1_zps4b325728.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/JB8_zpsc6d3efde.jpg
ទស្សនាវីដេអូ​ឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់