ព័ត៌មានសិល្បៈ និងកម្សាន្ត

Richard Armitage នឹង​ក្លាយជា​តួ​ក្នុង​រឿង Batman សម្រាប់ Man of Steel មែន​ទេ​?

​តារា​សម្តែង Richard Armitage ត្រូវបាន​គេ​បំផុសបំផុល​ថា នឹង​ក្លាយជា​តួអង្គ​ក្នុង​រឿង Batman​។​
​តារា​សម្តែង​របស់​ចក្រ​ភព​អង់គ្លេស​វ័យ ៤១ ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​មក​ថា កំពុង​ឈរ​លើ​អាកាស​ល្អ ជំនួស​តំណែង​លោក Christian Bale ដែល​ដើរតួ​ជា Caped Crusader នៅក្នុង​រឿង Batman នេះ​។​
​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ដល់ The Daily Star ឲ្យដឹងថា Richard កំពុងស្ថិត​នៅ​ក្នុង​សម្រែក​របាយការណ៍​មួយ​យ៉ាង​ជាក់លាក់​។​ប្រភព​ដដែល​បាន​បន្តថា គាត់​នឹង​ក្លាយ​តួអង្គ​នៅក្នុង​រឿង Batman នេះ​។​
​ចំណែក​របាយការណ៍​ដែល​សរសេរ​ដោយ​ទំព័រ​ក្រដាស​កាសែត​ឯណោះ​វិញ Armitage កំពុង​ចាប់អារម្មណ៍​លើ​សាច់រឿង The Hobbit ដែល​ស​ម្តង​ជា​តួ Thorin Oakenshield ។​
​ក្រៅពី​នេះ​តារា​សម្តែង​រូប​នេះ​ក៏​បាន​បង្ហាញខ្លួន​នៅក្នុង​រឿង Captain America: The First Avenger, Robin Hood និង The Vicar Of Dibley ។​

​ខាង​ផលិតកម្ម Warner Bros បាន​និយាយថា ខ្លួន​កំពុង​ចេញផ្សាយ​ការរក​តួ​ដែលមាន​វ័យ​ចំណាស់ សម្រាប់​ដុំ​រឿង Batman នេះ​។​សម្រាប់​អាយុ​ដែរ គឹ​ស្ថិតនៅ​ចម្លោះ អាយុ ៤០ ឆ្នាំ ។​
​បញ្ជាក់​ផង​ដែរ​ថា រឿង Superman/Batman នេះ​ដែរ​នឹង​ចេញផ្សាយ​នៅ​ក្នុង​ឆ្នាំ ២០១៥ ៕
2013-08-05_213912
​ទស្សនា​វីដេអូ​ផ្សព្វផ្សាយ​សាកល្បង​ដូចខាងក្រោម​នេះ​៖

មតិយោបល់