ក្រុម បិសាចក្រហម Manchester United បានបញ្ជាក់ថា ពួកគេបានធ្វើការច្រានចោលសំណើរទី ២ របស់ក្លិបតោខៀវ Chelsea សម្រាប់ការចង់បានកីឡាករ Wayne Rooney ។
របាយការណ៍ចុងក្រោយរបស់ក្លិប តោខៀវ បានធ្វើការស្នើរសុំនៅចម្លោះពី ២៥ ទៅ ៣០ លានផោន បន្ទាប់ពីការស្នើរសុំលើកទី ១ ក្នុងតម្លៃ ២០ លានផោន ត្រូវបរាជ័យ ដែលធ្វើឡើងកាលពីខែកាលកក្កដា កន្លងមក។
អ្នកនាំពាក្យរបស់ក្លិប បិសាចក្រហម បានឲ្យដឹងថា ការដេញថ្លៃមួយកាលពីម្សិលមិញ ត្រូវបានច្រានចោលភ្លាមៗ ដោយផ្អែកទៅលើហេតុផលថា កីឡាកររូបនេះមិនមែនសម្រាប់លក់នោះទេ។
កីឡាករ Rooney នឹងត្រូវគេដាក់ឲ្យបង្ហាញទម្រង់លេងប្រកួតមិត្តភាពរវាងបិត្តសាចក្រហម ជាមួយនឹងក្លិប AIK Stockholm ប្រទេសស៊ុយអ៊ែតនៅថ្ងៃនេះ ហើយក៏រំពឹងថា នឹងអាចធ្វើសំណើរទៅកាន់លោក David Moyes ហើយប្រាប់ថាគាត់ចង់ចាកចេញពីក្លិបនៅចុងសប្តាហ៍នេះ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានត្រៀមចិត្តរួចរាល់ហើយ នឹងធ្វើការលេងក្រោមទម្រង់លេងរបស់គ្រូបង្វឹក Jose Mourinho នៅ Stamford Bridge បន្ទាប់ពីមានភាពរកាំរកូស នៅក្លិបបិសាចក្រហម នៅរដូវកាលចុងក្រោយនេះ ។ តែទោះជាយ៉ាងណាគាត់បានជួយជ្រោមជ្រែងក្លិបឲ្យឈ្នះពានរង្វាន់ ៥ ។
កីឡាករវ័យ ២៧ ឆ្នាំ រូបនេះ បានចំណាយពេលរស់នៅជាមួយនឹងបិសាចក្រហម អស់រយៈពេល ៩ ឆ្នាំ តាំងពីធ្វើដំណើរក្នុងតម្លៃខ្លួន ២៥,៦ លានផោន ខណៈដែលចាកចេញពី Everton ។ ទន្ទឹនឹងការចាកចេញនេះដែរ ដោយសារតែមូលហេតុ ខ្លួនត្រូវលេងពីក្រោយកីឡាករ Robin van Persie ក្នុងការប្រកួតសំខាន់ៗ និងស្របពេលដែលអតីតចៅហ្វាយលោក Sir Alex Ferguson មានបំណងប្រាថ្នាចង់ចូលនិវត្តន៍ នៅបញ្ចប់ចុងរដូវកាល ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះកំហឹងជាមួយនឹងទង្វើរបែបនេះផងដែរ។
ចំណែកគ្រូបង្វឹកថ្មី លោក David Moyes ក៏បានធ្វើឲ្យ Rooney មួរម៉ៅវឹកវរនៅរដូវកាលនេះដែរ ខណៈដែលគាត់បាននិយាយថា Rooney គ្រាន់តែជាតម្រូវការបន្ទាប់ កីឡាករ Van Persie តែប៉ុណ្ណោះ។
ទោះបីជាយ៉ាងនេះក្តី លោក Mourinho បានបង្ហើបផងដែរថា កីឡាករ Rooney គឺជាគោលដៅយ៉ាងសំខាន់ក្នុងការចំណាយកញ្ចប់ថវិការនៅរដូវកាលក្តៅនេះ។
អ្នកគ្រប់គ្រងសញ្ជាតិព័រទុយហ្គាល ដែលជាគ្រូបង្វឹករបស់ តោខៀវ បានជួយឲ្យតោខៀវជួបក្លិប Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Guinness International Champions Cup នៅម៉ៃអាម៉ី ដែលធ្វើឡើងនៅថ្ងៃពុធខាងមុខនេះ ។លេខាងធិការក្លិប Dave Barnard បានឲ្យដឹងថា តោខៀវនៅតែរឹងទទឹងក្នុងការចរចារទិញកីឡាករ រូបនេះជាលើកទី ៣ ជាក់ជាមិនខាន៕
មតិយោបល់