ព័ត៌មានសិល្បៈ និងកម្សាន្ត

អស្ចារ្យមែន! រថភ្លើងយោងលើអាកាសនៅចិន ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ

ចិនៈ យោងតាមភ្នាក់ងារសារព័ត៌មានថៃ TV POOl ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ថ្មីៗនេះ អយស្ម័យយានយោងលើអាកាស របស់ប្រទេសចិនដំបូងបង្អស់នៅទីក្រុង Chengdu ខេត្ត Sichuan ភាគខាងត្បូងនៃប្រទេសចិន ត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ។

រថភ្លើងយោងលើអាកាសមួយនេះ ដំណើរការដោយថាមពលថ្មសិប្បនិមិត្មលីចូម វាអាចរត់បានក្នុង ល្បឿន ៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងចំងាយ ៣០០ម៉ែត្រ ដែលអាចផ្ទុកអ្នកដំណើរបានត្រឹមតែ ២០នាក់ប៉ុណ្ណោះ ក្នុង១ទូរថភ្លើង។ អយស្ម័យយានមួយនេះ ត្រូវបានគេកំណត់ ពីស្ថានីយ៍ទៅស្ថានីយ៍មួយទៀត មានរយៈចម្ងាយ១.២ គីឡូម៉ែត្រម្ដង ដោយលើសណ្ឋានផ្លូវត្រង់មិនប្ដូរទិសដៅនោះឡើយ។

%e1%9e%9a%e1%9e%90%e1%9e%97%e1%9f%92%e1%9e%9b%e1%9e%be%e1%9e%84-1 %e1%9e%9a%e1%9e%90%e1%9e%97%e1%9f%92%e1%9e%9b%e1%9e%be%e1%9e%84 %e1%9e%9a%e1%9e%90%e1%9e%97%e1%9f%92%e1%9e%9b%e1%9e%be%e1%9e%84-5 %e1%9e%9a%e1%9e%90%e1%9e%97%e1%9f%92%e1%9e%9b%e1%9e%be%e1%9e%84-4 %e1%9e%9a%e1%9e%90%e1%9e%97%e1%9f%92%e1%9e%9b%e1%9e%be%e1%9e%84-3 %e1%9e%9a%e1%9e%90%e1%9e%97%e1%9f%92%e1%9e%9b%e1%9e%be%e1%9e%84-2គួរបញ្ចាក់ផងដែរថា អយស្ម័យយានយោងលើអាកាសរបស់ចិន បានយកគំរូ តាមអយស្ម័យយានយោងលើអាកាស របស់ប្រទេស អាល្លឺម៉ង់ មានវ័យចំណាស់បំផុត ដែលបង្កើតឡើងតាំងពីឆ្នាំ១៩០១ មកម៉្លេះ ៕

មតិយោបល់