វីដេអូឃ្លិបដែលមានរយៈពេល ៤ នាទី និង ២៧ វិនាទីនេះដែរ ជាវីដេអូឃ្លិបមួយ ដែលបង្ហាញពីជំនាញវាយកុំព្យូទ័រ ម៉ែ អាកំពូលលឿន ឬអាចនិយាយថា ស្តេចវាយកុំព្យូទ័រ ដោយដៃញាប់ស្អេកស្កះ ដូចឆ្កែអេះចៃ ។ តាមពិតទៅវីដេអូឃ្លិបដែលបានបង្ហាញនេះដែរ ជាការប្រកួតស្វែងបេក្ខជន ចុងក្រោយ ដែលពូកែវាយ Typing ក្នុងចំណោមបេក្ខជនដែលចូលរួមទាំងអស់។ កម្មវិធីស្វែងរកជើងខ្លាំងអ្នកវាយ Typing នេះដែរ ឈ្មោះថា ULTIMATE TYPING CHAMPIONSHIP ដោយតម្រូវឲ្យរកអ្នកឈ្នះពីកម្មវិធីរបស់ខ្លួនតែម្នាក់គត់។លទ្ធផលនៃការប្រកួតចុងក្រោយដោយសល់តែបេក្ខជនពីរនាក់នោះគឺ SEAN WRONA ដែលមកពីតំបន់ ITHACA ទីក្រុងញ៉ូវយ៉ក និង NATE BOWEN ដែលមកពី ញ៉ូវយ៉កដូចគ្នា។ ចំណែកអ្នកដែលទទួលបានពានរង្វាន់នោះគឺលោក SEAN WRONA ដោយទទួលបានថវិកា ២០០០ ដុល្លារ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់