ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

តារាចម្រៀងល្បីឈ្មោះ លោក ខេម និងស្រីស្នេហ៍ បើករថយន្តបុកមនុស្សស្លាប់

ភ្នំពេញ: ពិតជាសង្វេគណាស់ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម កៀបជាប់ក្នុងរថយន្ដ ដោយសាររថយន្ដ២គ្រឿងបើកក្នុងល្បឿនដូចគ្នា បុកបញ្រ្ចាសទិសយ៉ាងពេញទំហឹង បណ្តាលរងការខូចខាតខ្ទេចទាំងសងខាង ដែលភាគីខាងរថយន្ដ តារាចម្រៀងខេម និងនារីរូបស្រស់ម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង១និង ៥០នាទី នៅយប់ពាក់កណ្ដាលអាធ្រាត ឈានចូល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខឃ្លាំងសាំង សូគីមិច តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

បុរសដែលបានស្លាប់យ៉ាងអាណោចអាធ័ម ឈ្មោះ លី ការិន អាយុ៣១ឆ្នាំ ស្នាក់នៅម៉ាម្តុំ គីឡូម៉ែតលេខ៦ សង្កាត់ ច្រាំងចំរះ ខណ្ឌឫស្សីកែវ។

តាមប្រភពពត័មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុដែលឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2x.9987 ជិះដោយតារាចម្រៀងដ៍ល្បី គឺលោក ខេម និងនារីរូបស្រស់ម្នាក់ ដែលគេសង្ស័យថា ជាស្រីស្នេហ៍បានធ្វើដំណើរតាមផ្លូវ ជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនលឿន ក៏ទៅបុកជាមួយរថយន្ដ មួយគ្រឿង ម៉ាក សេលីកា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M.5575 បើកដោយបុរសម្នាក់ បានធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ ជាតិលេខ៥ បើកក្នុងល្បឿនលឿនដូចគ្នា ហើយបានបុកបញ្រ្ចាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យគ្នាភាគីបុរសដែលបើករថយន្ដសេលីកា កៀប ជាប់រថយន្ដ ស្លាប់យ៉ាងអណោចអធ័ម ចំណែកលោកខេម និងនិងនារីរូបស្រស់ខាងលើសំណាងល្អរងរបួសស្រាល រួចឡើងលើម៉ូតូឌុបគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សពបុរសរងគ្រោះខាងលើត្រូវ សមត្ថកិច្ចប្រគល់ឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំង២ខាងលើត្រូវបានសមត្ថកិច្ច ស្ទួចទៅការិយាល័យនគរបាលចរាចរណ៍ក្រុងភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

photo_2016-05-18_06-18-26 photo_2016-05-18_06-18-22 photo_2016-05-18_06-18-17 photo_2016-05-18_06-18-14 photo_2016-05-18_06-18-09 photo_2016-05-18_06-18-01

//youtu.be/mnR_SFFyI3o

មតិយោបល់