ទីក្រុង Firozabad ប្រទេសឥណ្ឌា នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៣ នេះ បានឲ្យដឹងថា មានករណីចាប់រំលោភ លើកុមារីអាយុ ១៥ ឆ្នាំ ដែលរំលោភដោយក្មេងពាល នៅ Vidarka នេះបើតាមមន្ត្រីប៉ូលិស បានឲ្យដឹងនៅថ្ងៃអង្គារនេះ។
ករណីនេះកើតឡើងខណៈដែលក្មេងស្រីរូបនេះបានចូលរួមក្នុងកម្មវីធ ដែលគេហៅថា ធម្មជាតិ កាលពីថ្ងៃម្សិលមិញ ហើយក៏ត្រូវបានជនដៃដល់អាយុ ២២ ឆ្នាំ ឈ្មោះ Bantu ដែលរស់នៅភូមិជាមួយនឹងគ្នាចាប់រំលោភទាល់តែបានសម្រេច រួចរត់គេចខ្លួន។
ខាងប៉ូលិសតំបន់បាននិយាយថា ក្នុងករណីនេះដែរខាង សមត្ថកិច្ចខ្លួនកំពុងញាប់ដៃញាប់ជើង ស្ទាក់ចាប់ជនដៃដល់ ។ ចំណែកក្មេងស្រីរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យពិនិត្យផងដែរ៕
Art Work
មតិយោបល់