ព័ត៌មានសិល្បៈ និងកម្សាន្ត

Lee Hyori រកឃើញ​ថា​ខ្លួនឯង​ខ្វះ​គុណសម្បត្តិ​ធ្វើ​ជា​តារាចម្រៀង​

​កាលពី​ថ្ងៃ​ទី ០៦ ខែ សីហា នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ឈ្មោះ​ក្នុង​កម្មវិធី Lee Hyori’s XUnni នាង Lee Hyori បាន​ចែកចាយ​ព័ត៌មាន ផ្ញាក់ផ្អើល​មួយថា ” ខ្ញុំ​គិតថា​ខ្ញុំ​ខ្វះ​គុណសម្បត្តិ​ធ្វើ​ជា​តារាចម្រៀង​ល្អ​ម្នាក់ មានដូចជា​សំលេង ការ​ចម្រៀង ឬ ការ​រាំ​”​។ ម្យ៉ាងទៀត Lee Hyori បាន​សារភាព​ថា​នាង​មិន​មាន​ទំនុកចិត្ត​ទៅលើ​សមត្ថភាព​របស់​នា​ង​នោះទេ ហើយ​បាន​និយាយ​ប្រាប់​ឲ្យដឹង​ទៀត​ថា “​តារា​ក្មេងៗ​ទាំងនោះ​អាច​ច្រៀង​និង​រាំ​បាន​ល្អ​ប៉ុន្តែ​ពួកគេ​មិនសូវ​មាន​ទេពកោសល្យ ខ្ញុំ​ចង់​ប្រើ​បទពិសោធន៍ ១៥ ឆ្នាំ​របស់ខ្ញុំ​ដើម្បី​ជួយ​ដល់​ពួកគេ​។ ខ្ញុំ ចង់​ជួយ​ឱ្យ​ពួកគេ​សម្រេចបាន​នូវ​ក្តី​សុ​បិ​ន្ត​របស់​ពួកគេ​”​។

និយាយ​ពី​ការជួយ​ក្រុម​តារាចម្រៀង​ស្រី SPICA នៅក្នុង​អា​ល់ប៉ុម​ថ្មី​របស់​ពួកគេ រំពេច​នោះ Lee Hyori បាន​សើច​ហើយ​ប្រាប់​ថា “​ខ្ញុំ​និយាយ​ដោយស្មោះ ការ​ច្រៀង​របស់​ពួកគេ​ធ្វើ​បាន​ប្រសើរ​ជាង​ខ្ញុំ ហើយ​ខ្ញុំ​បាន​រៀន​អ្វី​ដែល​ថ្មី​ពី​ពួកគេ​”​។​ Lee Hyori’s XUnni គឺ​ជា​កម្មវិធី​ទូរទស្សន៍​មួយ​ដែល​អនុវត្តន៍​តាម ឈ្មោះនាង Lee Hyori ហើយដំណើរ​ការ​ដើម្បីជួយ​ដល់​ក្រុមហ៊ុន​ជាមួយ​និង​ក្រុម​តារាចម្រៀង​ស្រី SPICA ផងដែរ​៕​
Lee Hyori

មតិយោបល់