ព័ត៌មានជាតិ

បើក​ការវាយប្រហារ​ដូច​រឿង​ចិន​បុរាណ​ស្លាប់ ៣ របួស ៥ (Video Inside)

​ប្រភពព័ត៌មាន​ដែល​បាន​បង្ហោះ នៅលើ Youtube កាលពី​ថ្ងៃ​ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៣ កន្លងទៅនេះ គេ​ឃើញ​បុរស​រោគ​ចិត្ត​ម្នាក់ ដោយ​ក្នុង​ដៃ​ប្រដាប់​ដោយ​កាំបិទ សម្លាប់​មនុស្ស​រហូតដល់​ទៅ ៣ នាក់ និង ធ្វើឲ្យ ៥ នាក់​រងរបួស ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ទឹកដី​ចិន ដោយ​ចាប់​រូបភាព​បាន​តាម​ម៉ាស៊ីន​កាមេរ៉ា នៅក្នុង​ហាង​លក់ទំនិញ​មួយ ក្នុង​ខេត្ត Shenzhen​។​

​មន្ត្រីប៉ូលិស ក្នុង​តំបន់​បានឲ្យដឹងថា បុរស​រូប​នេះ​មាន​អាយុ ប្រហែល ៤០ ឆ្នាំ ដោយ​មិន​ដឹង​ឈ្មោះ​ពិត​ប្រាកដ​នោះទេ ដោយ បាន​រត់​ចូល​ទៅ ក្នុង​ហាង​គ្រឿងទេស​មួយកន្លែង នៅ​ឃុំ Luohu បន្ទាប់​ពី​ទាញ​បាន​​កាំបិទ​ហើយ​នោះ គាត់​ក៏​បាន​បើក​ការវាយប្រហារ​យ៉ាង​កម្រោល​តែម្តង ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៣ នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ស្របពេល​ដែល ៥ នាក់​ផ្សេង​ទៀត​
​បាន​ទទួល​រងរបួស​ធ្ងន់ និង​ស្រាល​ដេក​ស្តូកស្តឹង​នៅ​កន្លែង​។​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង ប៉ូលិស​ក្នុង​តំបន់​បាន​ចុះ មក​បង្ក្រាប​ជន​រោគ​ចិត្ត​នេះ ដោយ​រងចាំ​ការ​ការកាត់ទោស ៕​
2013-08-08_135349
ទស្សនាវីដេអូ​​ឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់